ចិន៖ នារីពិការដៃ ដែលនិយម Live វីដេអូនៅក្នុងបណ្តាញសង្គម បានធ្វើឲ្យប្រជាជនចិនជាច្រើនរំជួលចិត្ត ដោយសារតែខ្សែជីវិតដែលពោរពេញដោយការតស៊ូ និងវិធីដែលនាងព្យាយាមជំនះឧបសគ្គ ដែលកើតមានចំពោះនាង។

យោងទៅតាមសារព័ត៌មាន China.com បានឲ្យដឹងថា កញ្ញា Yang Li បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ កាលពីនាងមានអាយុ៣ឆ្នាំ ដែលបានធ្វើឲ្យនាងដាច់ដៃទាំងសងខាងតែម្តង។

ចំនែកឯសារព័ត៌មាន AsiaOne វិញ បានឲ្យដឹងថា ចាប់តាំងពីនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នោះមក នាងបានបង្រៀន និងហ្វឹកហាត់ខ្លួនឯងអំពីវិធីសាស្ត្រនៃការប្រើជើងទាំងពីរ ជំនួសដៃ ដើម្បីធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងៗដូចជា ការតុបតែងមុខ ការញ៉ាំអាហារដោយប្រើចង្កឹះ និងការថតរូប selfie ជាដើម។ 

ក្រោយមក នាងក៏បានប្រើឧបករណ៍ជំនួយពិសេស ដែលនាងអាចយកមកពាក់នឹងក ដើម្បីធ្វើការLive វីដេអូ ឲ្យមានភាពងាយស្រួលជាងមុន។

នារីពិការដៃ ដែលនិយម Live វីដេអូនៅក្នុងបណ្តាញសង្គម បានធ្វើឲ្យប្រជាជនចិនជាច្រើនរំជួលចិត្ត

នៅក្នុងវីដេអូមួយ កញ្ញា Li បានបង្ហាញឲ្យអ្នកទស្សនាទាំងអស់ ឃើញពីរបៀបនៃការរស់នៅប្រចាំថ្ងៃរបស់នាង។ 

ក្រៅពីការ Live វីដេអូ នាងក៏ចូលចិត្តលេងកីឡា និងជជែកលេងជាមួយមិត្តភក្តិតាមរយៈទូរស័ព្ទដៃផងដែរ។

នាងបាននិយាយថា៖

“ជីវិតរបស់ជនពិការ មើលទៅដូចជាពិបាក ឬគ្មានភាពអស្ចារ្យ ប៉ុន្តែខ្ញុំអាចជួប និងរាប់អានមិត្តភក្តិជាច្រើន តាមរយៈការLive វីដេអូ”។

ថ្វីត្បិតតែកញ្ញា Li ត្រូវបានមនុស្សភាគច្រើនស្គាល់នៅតាមបណ្តាញសង្គម និងមានអ្នក follow ដល់ទៅជាង ៩០០០០០នាក់ក៏ពិតមែន ប៉ុន្តែការ Live វីដេអូ មិនមែនជាប្រភពចំនូលដ៏សំខាន់បំផុតសម្រាប់នាងនោះទេ ព្រោះសព្វថ្ងៃនាងកំពុងបម្រើការងារផ្នែករដ្ឋបាល៕

សូមទស្សនាវីដេអូខាងក្រោម៖​

កញ្ញា Yang Li បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ កាលពីនាងមានអាយុ៣ឆ្នាំ
គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនោះ បានធ្វើឲ្យនាងដាច់ដៃទាំងសងខាងតែម្តង
នាងបានបង្រៀន និងហ្វឹកហាត់ខ្លួនឯងអំពីវិធីសាស្ត្រនៃការប្រើជើងទាំងពីរ ជំនួសដៃ ដើម្បីធ្វើសកម្មភាពប្រចាំថ្ងៃ
នាងក៏បានប្រើឧបករណ៍ជំនួយពិសេស ដែលនាងអាចយកមកពាក់នឹងក ដើម្បីធ្វើការLive វីដេអូ
កញ្ញា Li ត្រូវបានមនុស្សភាគច្រើនស្គាល់នៅតាមបណ្តាញសង្គម និងមានអ្នក follow ដល់ទៅជាង ៩០០០០០នាក់
ការ Live វីដេអូ មិនមែនជាប្រភពចំនូលដ៏សំខាន់បំផុតសម្រាប់នាងនោះទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]