បរទេស៖ Lionel Messi, Neymar និង Cristiano Ronaldo ត្រូវបានជាប់ជាបេក្ខភាពចុងក្រោយសម្រាប់ដណ្ដើមជ័យលាភីពានរង្វាន់ FIFA Best Men’s Players សម្រាប់ឆ្នាំ២០១៧។

Messi, Ronaldo, Neymar ជាប់ជាបេក្ខភាព ៣នាក់ចុងក្រោយ ដណ្ដើមជ័យលាភី FIFA Best Player 2017

តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានឈ្នះម្ដងរួចមកហើយកាលពីឆ្នាំមុន ដែលជាឆ្នាំដំបូងនៃពានរង្វាន់មួយនេះ។

គណៈកម្មការដែលអាចធើ្វការសម្រេចចិត្ដថា តើកីឡាកររូបណាក្នុងចំណោមកីឡាករទាំង៣នាក់ ដែលអាចឈ្នះពានរង្វាន់នេះ សុទ្ធតែជាអតីតកីឡាករខ្លាំងៗដូចជា Cafu, Landon Donovan, Enzo Francescoli, Diego Maradona, Carles Puyol, Carlos Valderrama និង Edwin van der Sar។ ការប្រកាសលទ្ធផលនឹងធើ្វឡើងក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថៃ្ងទី២៣ ខែតុលាខាងមុននេះ។  

Ronaldo ឈ្នះពាននេះ កាលពីឆ្នាំមុន

តារាឆ្នើមមកពីក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ តាមពីក្រោយដោយចំណាត់ថ្នាក់លេខ៣គឺ Antonie Griezmann កាលពីឆ្នាំមុន។

កីឡាករចំណូលថ្មីរបស់ Paris Saint-Germian, Neymar ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ កាលពីឆ្នាំមុន ប៉ុន្ដែអាចឡើងមកកាន់ដំណាក់កាល៣នាក់ចុងក្រោយ នៅឆ្នាំនេះ ជាមួយអតីតមិត្ដរួមក្រុម Messi។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo គឺជាបេក្ខភាពដែលអាចនឹងឈ្នះពាននេះសាជាថ្មីម្ដងទៀត ក្រោយពីជោគជ័យខ្លាំងជាមួយក្រុម Real Madrid ដោយរូបគេអាចឈ្នះ La Liga និង Champions League កាលពីរដូវកាល ២០១៦-២០១៧ កន្លងទៅ៕  

Messi
Ronaldo
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]