ចិន៖ ហេតុការណ៍ដ៏ចម្លែក បានកើតឡើងកាលពីយប់ថ្ងៃអង្គារកន្លងទៅ នៅពេលដែលភ្ញៀវ៤នាក់ បានចូលទៅស្នាក់នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុង Xi'an ប្រទេសចិន។

ពួកគេបាននិយាយថា នៅពេលដែលចូលទៅដល់ក្នុងបន្ទប់សណ្ឋាគារនោះ ពួកគេបានចាប់អារម្មណ៍ឃើញខ្នើយមួយ មានស្នាមប្រឡាក់ចម្លែក ប៉ុន្តែពួកគេគិតថា វាមិនអីនោះទេ។ ប៉ុន្តែ នៅពេលដែលនារីម្នាក់ក្នុងចំណោមពួកគេទាំង៤នាក់ បានដេកទៅលើគ្រែនោះ ក៏ស្រាប់តែស្រែកយំ ដោយសារតែមានរបស់មុតស្រួច បានចាក់គូទរបស់នាង រហូតចេញឈាមតែម្តង។

នៅក្នុងអំឡុងពេលរុករក គេក៏បានឃើញវត្តមានរបស់ជនបង្កហេតុ នោះគឺ សត្វកាំប្រម៉ា។

ជនបង្កហេតុ គឺ សត្វកាំប្រម៉ា

បន្ទាប់មក ភ្ញៀវ៣នាក់ផ្សេងទៀត ក៏បានទៅនិយាយជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ អំពីរឿងហេតុដ៏ចម្លែកនេះ។ ការជជែកពិភាក្សា ក៏ប្រែទៅជាហិង្សា រហូតដល់មានការរាយការណ៍ដល់ប៉ូលីសតែម្តង។

ភ្ញៀវមួយរូប បានប្រាប់ទៅកាន់ប៉ូលីសថា “នៅក្នុងបន្ទប់មានសត្វកាំប្រម៉ា ប៉ុន្តែអ្នកគ្រប់គ្រងនេះ មិនព្រមទទួលស្គាល់ការពិតទាល់តែសោះ”

នៅពេលដែលពួកគេបានចូលទៅមើលក្នុងបន្ទប់កើតហេតុនោះ ប៉ូលីសពិតជាបានរកឃើញសត្វកាំប្រម៉ាមួយក្បាល ដែលកំពុងស្ថិតនៅក្នុងបន្ទប់ដ៏រញ៉េរញ៉ៃយ៉ាងពិតប្រាកដមែន។

ប៉ូលីសពិតជាបានរកឃើញសត្វកាំប្រម៉ាមួយក្បាល ដែលកំពុងស្ថិតនៅក្នុងបន្ទប់ដ៏រញ៉េរញ៉ៃយ៉ាងពិតប្រាកដមែន

ទោះជាយ៉ាងណា ម្ចាស់សណ្ឋាគារ មិនព្រមទទួលស្គាលកំហុសដែលធ្វើឲ្យកាំប្រម៉ាចាក់គូទភ្ញៀវរហូតចេញឈាមនេះទេ ហើយគេបានប្រាប់ទៅកាន់ប៉ូលីសថា ក្រុមការងាររបស់គេទើបតែបានចូលត្រួតពិនិត្យក្នុងបន្ទប់នេះកាលពីព្រឹកមិញ ហើយវាគ្មានបញ្ហាអ្វីឡើយ។ ទន្ទឹមនឹងនេះ ប្រពន្ធរបស់ម្ចាស់សណ្ឋាគារ ក៏បាននិយាយដែរថា រាល់បន្ទប់ទាំងអស់ គឺត្រូវបានសម្អាតជារៀងរាល់ថ្ងៃតែម្តង។

ដូច្នេះ គ្មាននរណាម្នាក់អាចបញ្ជាក់បានថា តើកាំប្រម៉ាអាចចូលក្នុងខ្នើយនោះបានដោយរបៀបណានោះទេ ហើយប៉ូលីសក៏កំពុងបន្តស៊ើបរឿងក្តីនេះដែរ៕

ម្ចាស់សណ្ឋាគារ មិនព្រមទទួលស្គាលកំហុសដែលធ្វើឲ្យកាំប្រម៉ាចាក់គូទភ្ញៀវរហូតចេញឈាមនេះទេ

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]