ភ្នំពេញ៖ បន្ទាប់ពីបានជ្រាបរឿងរ៉ាវស្នេហាពិតរបស់ សារ៉ា និង ចូន ហើយ បានធ្វើឲ្យបេក្ខភាពជាងមួយពាន់នាក់ លាតត្រដាងស្នេហារបស់ខ្លួនក្នុងកម្មវិធីប្រកួតប្រជែងក្តីស្រលាញ់ My Lovewraps Contest ដែលអត្ថន័យនៃស្នេហាទាំងនោះសបញ្ជាក់ពីមោទនភាព មនោសញ្ចេតនាជ្រាលជ្រៅ និងអនុស្សាវរីយ៍ដក់ជាប់ក្នុងដួងចិត្តនៃស្នេហាពិតរបស់ពួកគេ។ នេះក៏ជាការលាតត្រដាងនូវមនោសញ្ចេតនាពិត និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួនចំពោះក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ជាទីស្រលាញ់ផងដែរ។

កម្មវិធីប្រកួត My Lovewraps របស់ Doublemint បានប្រព្រឹត្តិទៅអស់រយៈពេល៦សប្តាហ៍ដោយចាប់ផ្ដើមពីថ្ងៃទី 01 ខែសីហា រហូតដល់ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2017 ក្នុងគោលបំណងលើកទឹកចិត្តអ្នកឲ្យរំឭកនូវអនុស្សាវរីយ៍ផ្អែមល្ហែមតាមរយៈការចូលរួមចែករំលែករូបថត បីសន្លឹក ដែលប្រែក្លាយទៅជាគំនូព្រាងលើក្រដាសស្ករកៅស៊ូ Doublemint។ វីដេអូ របស់ សារ៉ា និង ចូន ដែលទទួលបានការចូលទស្សនាជាងមួយលានដងពីសំណាក់អ្នកគាំទ្រ ដែលបានជំរុញ និងទាក់ទាញឲ្យប្រជាជនកម្ពុជា ជាង 1,000 នាក់ចូលរួមក្នុងកម្មវិធីនេះ។

ជាមួយនឹងកំណត់ត្រាចងចាំដ៏ផ្អែមល្ហែមនៃរូបថត បីសន្លឹក ដែលបង្ហាញនៅលើគំនូព្រាងក្នុងក្រដាស់រុំ Doublement ធ្វើឲ្យគូស្នេហ៍មួយគូក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតរបស់ My Lovewraps របស់ Doublemint និងឈ្នះដំណើរកម្សាន្តទៅកាន់កោះសង្សារ ដែលជាទីប៉ងប្រាថ្នានៃមនុស្សម្នាជាច្រើន។

ក្នុងចំនោមអ្នកចូលរួមទាំងអស់ យើងបានរកឃើញគូស្នេហ៍ដែលឈ្នះក្នុងកម្មវិធី នោះគឺលោក ចន្ធី វិចិត្រ្តា ដែលរស់នៅរាជធានីភ្នំពេញ។ ពួកគាត់នឹងទៅស្នាក់នៅសណ្ឋាគារសុខា និងកោះសង្សារ។ ទន្ទឹមនឹងនេះដែរ មានគូស្នេហ៍ចំនួន 50គូទៀត ឈ្នះរង្វាន់ញុំាស្ករកៅស៊ូ Doublemint រយៈពេលពេញមួយឆ្នាំ។

លោកចិត្រ្តា ដែលមានឈ្មោះហៅក្រៅក្នុង Facebook ថា ចាន់ត្រា ជានិស្សិតផ្នែកវិស្វករ។ ដំបូងគាត់បានឃើញកម្មវិធីនេះក្នុង Facebook រួចគាត់ក៏បានទៅពិភាក្សាជាមួយនឹងមិត្តស្រីរបស់គាត់ ដើម្បីចូលរួមលេងក្នុងកម្មវិធីនេះ។ គាត់បាននិយាយថា “ពួកយើងពិតជាសប្បាយរីករាយ និងរំភើបខ្លាំងណាស់ដែលបានឈ្នះក្នុងកម្មវិធីនេះ ហើយយើងខ្ញុំសូមថ្លែងអំណរគុណផងដែរ ចំពោះក្រុមហ៊ុន Doublemint ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមអរគុណយ៉ាងជ្រាលជ្រៅដល់មិត្តភក្តិទាំងអស់ដែលបានបោះឆ្នោតគាំទ្រពួកយើងទាំងពីរនាក់។”

នេះជារូបថតគូស្នេហ៍ដែលទទួលបានជ័យលាភីក្នុងកម្មវិធី My Lovewraps

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Doublemint Cambodia មានភាពរីករាយយ៉ាងក្រៃលែងដែលបានឃើញគូស្នេហ៍ជាច្រើនគូ និង គ្រួសារខែ្មរជាច្រើន បង្ហាញនូវអារម្មណ៍ពិត និងក្តីស្រលាញ់របស់ពួកគាត់ចំពោះគ្នាទៅវិញទៅមក។ នេះគឺជាសមិទ្ធិផលដ៏ធំធេងរបស់កម្មវិធី ហើយពួកយើងនឹងនាំមកនូវកម្មរំភើបៗដទៃទៀតជូនដល់អ្នកគាំទ្រ Doublemint ទាំងអស់។

សូម Like ហ្វេសប៊ុកផេករបស់ Doublemint Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]