ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរយើង ដែលទើបតែបានបញ្ចប់ទៅថ្មីៗនេះ លោកជំទាវ ម៉ៅ ចំណាន ហៅស្រីតូច ចំណាន ត្រូវជាភរិយារបស់លោកឧកញ៉ា គិត ម៉េង បានទៅធ្វើបុណ្យទាននៅតាមវត្ត នៅក្នុងស្រុកចំនួន ៣ វត្ត ព្រមទាំងមានការទទួលទានអាហារបួសរយៈពេល៣ថ្ងៃផងដែរ។

ទន្ទឹមនឹងការធ្វើបុណ្យដាក់ទានដល់ចាស់ជរា ជំទាវ ម៉ៅ ចំណាន ក៏បានបួងសួងជូនកុសលផលបុណ្យ ដែលខ្លួនបានធ្វើ ជូនទៅដល់អ្នកមានគុណទាំងពីរ បងប្អូន ញាតិមិត្ត ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ សូមឱ្យទទួលបានបុណ្យស្មើៗគ្នា និងសូមឱ្យរាល់ការធ្វើដំណើរ ទៅទីជិតទីឆ្ងាយទទួលបានសុខសុវត្ថិភាពមានភាពរីករាយផងដែរ។

ជំទាវ ម៉ៅ ចំណាន​ ហៅ ស្រីតូច ចំណាន

ហើយអ្វីដែលពិសេសនោះ គឺជំទាវរូបស្រស់ ម៉ៅ ចំណាន ក៏សូមឱ្យអ្នកមិនទាន់មានគូរបានជួប គូពិតគូគាប់ទ្រព្យចិន្តា មិនតែប៉ុណ្ណោះក៏បានជូនពរទៅដល់គ្រួសារលោក សុវណ្ណ មករា ដែលកំពុងមានបញ្ហាក្នុងគ្រួសារឱ្យបានជានានឹងគ្នាវិញទៀតផង តាមរយៈការ Mention ឈ្មោះរបស់លោកនៅក្នុងហ្វេសប៊ុក។ នេះបើយោងតាមការបង្ហាញឱ្យដឹងពីលោកជំទាវនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ MC Chamnan។

សាររបស់ជំទាវ ម៉ៅ ចំណាន នៅលើហ្វេសប៊ុកខ្លួន

ស្របនឹងនេះលោក សុវណ្ណ មករា ក៏បានតបទៅលោកជំទាវវិញដូចគ្នាដែរ សម្រាប់បំណងល្អនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរយើងឆ្នាំនេះ។

សាររបស់លោក សុវណ្ណ មករា តបទៅជំទាវ ម៉ៅ ចំណាន នៅលើហ្វេសប៊ុក

មិននឹកស្មានថាលោកជំទាវ ម៉ៅ ចំណាន មានចិត្តល្អដូច្នេះ ព្រមទាំងជូនពរមិត្តជាទីស្រលាញ់របស់ខ្លួនថែមទៀត៕

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖

ជំទាវ ម៉ៅ ចំណាន មកធ្វើបុណ្យក្នុងឱកាសភ្ជុំបិណ្ឌ
ជំទាវ ម៉ៅ ចំណាន មកធ្វើបុណ្យក្នុងឱកាសភ្ជុំបិណ្ឌ
ជំទាវ ម៉ៅ ចំណាន មកធ្វើបុណ្យក្នុងឱកាសភ្ជុំបិណ្ឌ
ជំទាវ ម៉ៅ ចំណាន មកធ្វើបុណ្យក្នុងឱកាសភ្ជុំបិណ្ឌ
ជំទាវ ម៉ៅ ចំណាន ជូនលុយដល់ចាស់ៗនៅក្នុងវត្ត
ជំទាវ ម៉ៅ ចំណាន ជូនលុយដល់ចាស់ៗនៅក្នុងវត្ត
ជំទាវ ម៉ៅ ចំណាន ជូនលុយដល់ចាស់ៗនៅក្នុងវត្ត
ជំទាវ ម៉ៅ ចំណាន មកធ្វើបុណ្យក្នុងឱកាសភ្ជុំបិណ្ឌ
ជំទាវ ម៉ៅ ចំណាន មកធ្វើបុណ្យក្នុងឱកាសភ្ជុំបិណ្ឌ
លោក សុវណ្ណ មករា និងកូន
លោក​ សុវណ្ណ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា