ស្ងាបគឺជាប្រតិកម្មរាងកាយមួយដែលជួយទៅបង្កើនកម្រិតអុកស៊ីហ្សែនទៅក្នុងឈាម។ វាកើតឡើងនៅពេលដែលកម្រិតអុកស៊ីហ្សែននៅក្នុងសសៃឈាមមានតិចជាងធម្មតា។ ជារឿយៗវាកើតឡើងជាធម្មតានៅពេលអ្នកងងុយគេង ព្រោះថាពេលដែលអ្នកងងុយគេងការដកដង្ហើមរបស់អ្នកថយចុះបន្តិច ដូចនេះវាអាចបណ្តាលឱ្យកម្រិតអុកស៊ីហ្សែននៅក្នុងឈាមធ្លាក់ចុះអស់មួយចំនួនផងដែរ។

ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួន បានឲ្យដឹងថាពេលខ្លះការស្ងាបគឺជាជំងឺទាក់ទងនឹងការឆ្លងផងដែរ ដោយសារពេលខ្លះអ្នកមិនងងុយគេង និងមិនស្ងាបនោះទេ តែបើសិនជាអ្នកនៅជិត និងឃើញអ្នកដែលនៅជិតខ្លួនស្ងាប អ្នកក៏អាចស្ងាបតាម។

អាការស្ងាបយូរៗម្តងវាជាអាការធម្មតាមួយដែលមនុស្សរាល់គ្នាតែងតែជួបប្រទះ។ ប៉ុន្តែបើអ្នកចេះតែស្ងាបមិនឈប់ឈរ និងជាញឹកញាប់ក្នុងមួយថ្ងៃៗ នោះវាអាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា បញ្ហានៃការគេង និងពេលខ្លះអាចបណ្តាលមកពីជំងឺបេះដូងថែមទៀតផង។

ដើម្បីឱ្យយល់កាន់តែច្បាស់  មកមើលពីមូលហេតុដែលបណ្តាលឱ្យអ្នកមានអាការស្ងាបទាំងអស់គ្នាដូចខាងក្រោមនេះ៖ 

បើអ្នកចេះតែស្ងាបមិនឈប់ឈរ និងជាញឹកញាប់ក្នុងមួយថ្ងៃវាអាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា បញ្ហានៃការគេង និងពេលខ្លះអាចបណ្តាលមកពីជំងឺបេះដូងថែមទៀតផង

# គេងមិនបានគ្រប់គ្រាន់

នេះជាហេតុផលចម្បង និងជារឿងធម្មតាមួយនៃអាការស្ងាប។ ពេលដែលអ្នកធ្វើការ ឬមានពិធីជប់លៀងដាច់យប់ជាដើម អ្នកនឹងមានអាការហត់នឿយ អត់ងងុយ គេងមិនបានគ្រប់គ្រាន់ ហើយវានឹងធ្វើឱ្យអ្នកស្ងាប ងោកងុយនៅថ្ងៃបន្ទាប់។ អ្នកគួរតែសម្រាក និងគេងឱ្យបានគ្រប់គ្រាន់ដើម្បីការងារនៅថ្ងៃបន្ទាប់ទៀត។ 

# មានបញ្ហានៃការគេង

ការគេងដែលត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់រាងកាយមនុស្សគឺ ៨ ម៉ោងក្នុងមួយថ្ងៃ។ បើសិនជាអ្នកគេងរយៈពេលតិចជាងនេះនឹងធ្វើឱ្យរាងកាយរបស់អ្នកមានបញ្ហា អស់ម្លាំងហើយមានអាការស្ងាប។ ការគេងស្រមុក ការតឹងច្រមុះពិបាកដកដង្ហើម (ការដកដង្ហើមតាមមាត់ជាដើមនៅពេលគេង) ការគេងលក់មិនបានស្កប់ស្កល់ក៏ជាកត្តាមួយដែលធ្វើឱ្យអ្នកស្ងាបផងដែរ។ ចូរពិគ្រោះជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងបញ្ហាផ្សេងៗទៀតដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។   

ការគេងស្រមុក ការតឹងច្រមុះពិបាកដកដង្ហើម (ការដកដង្ហើមតាមមាត់ជាដើមនៅពេលគេង) ការគេងលក់មិនបានស្កប់ស្កល់ក៏ជាកត្តាមួយដែលធ្វើឱ្យអ្នកស្ងាបផងដែរ។ ចូលពិគ្រោះជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងបញ្ហាផ្សេងៗទៀតដើម្បីធ្វើការព្យាបាល

# ប្រតិកម្មថ្នាំមួយចំនួន

វាប្រហែលជាគ្មានអ្វីត្រូវឆ្ងល់ទេពេលដែលអ្នកលេបថ្នាំងងុយគេងហើយមានអាការស្ងាបហើយចង់តែគេងនោះ។ ប៉ុន្តែមានថ្នាំមួយចំនួនដែលធ្វើឱ្យអ្នកស្ងាបផងដែរដូចជា ថ្នាំបំបាត់ការឈឺចាប់ ថ្នាំ Antihistamines ( ថ្នាំដែលជាទូទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្តាសាយ និងអាលែកហ្ស៊ី) ថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្ត និងថ្នាំសសៃប្រសាទជាដើម។ 

មានថ្នាំមួយចំនួនដែលធ្វើឱ្យអ្នកស្ងាបផងដែរដូចជា ថ្នាំបំបាត់ការឈឺចាប់ ថ្នាំ Antihistamines ( ថ្នាំដែលជាទូទៅប្រប្រាស់សម្រាប់ព្យាបាលជំងឺផ្តាសាយ និងអាលែកហ្ស៊ី) ថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្ត និងថ្នាំសសៃប្រសាទជាដើម

# ខ្វះជាតិទឹកក្នុងខ្លួន

អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាការពិតទៅ ពេលដែលអ្នកមិនបានផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ធ្វើឱ្យអ្នកស្ងាបដែរ។ នៅពេលរាងកាយខ្វះជាតិទឹក បរិមាណឈាមរបស់អ្នកនឹងធ្លាក់ចុះ។ ដោយសារឈាមគឺជាអ្នកដែលបញ្ជូនអុកស៊ីហ្សែនទៅកាន់សរីរាង្គផ្សេងៗនៃរាងកាយរួមមានខួរក្បាលជាដើមនោះ ទើបដូច្នេះហើយបានជាបរិមាណឈាមទាប មិនអាចធ្វើការបញ្ជូនអុកស៊ីសែនឱ្យបានគ្រប់គ្រាន់ទៅកាន់ខួរ និងរាងកាយរបស់អ្នកបាននោះទេ ហើយវានឹងធ្វើឱ្យរាងកាយរបស់អ្នកអស់កម្លាំង ស្ងាប និងងោកងុយជាដើម។  

អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាការពិតទៅ ពេលដែលអ្នកមិនបានផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ធ្វើឱ្យអ្នកស្ងាបផងដែរ

# ឈាមខ្សោយ/ខ្វះឈាម

ឈាមខ្សោយ ឬអាការខ្វះឈាមមិនអាចធ្វើឱ្យរាងកាយរបស់អ្នកទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល និងរាងកាយដូច្នេះវាជាមូលហេតុធ្វើឱ្យអ្នកស្ងាបបាន។  ម្យ៉ាងទៀតការកើតជំងឺបេះដូង ជំងឺសសៃឈាមខ្សោយរ៉ាំរ៉ៃ ក៏អាចធ្វើឱ្យឈាមរបស់អ្នកខ្សោយ និងកាត់បន្ថយកម្រិតអុកស៊ីហ្សែននៅក្នុងរាងកាយផងដែរ៕  

ឈាមខ្សោយ ឬអាការខ្វះឈាមមិនអាចធ្វើឱ្យរាងកាយរបស់អ្នកទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល និងរាងកាយដូច្នេះវាជាមូលហេតុធ្វើឱ្យអ្នកស្ងាបបាន។ ម្យ៉ាងទៀតការកើតជំងឺបេះដូង ជំងឺសសៃឈាមខ្សោយរ៉ាំរ៉ៃ ក៏អាចធ្វើឱ្យឈាមរបស់អ្នកខ្សោយ កាត់បន្ថយកម្រិតអុកស៊ីហ្សែននៅក្នុងរាងកាយផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]