កណ្ដាល៖ កំពូលតារាចម្រៀងប្រុស ដែលគ្រងបានតំណែងឯកមួយនេះអស់រយៈពេលជាយូរឆ្នាំ លោក ព្រាប សុវត្ថិ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លួនមិនតិចនោះទេ ក្នុងឱកាសបុណ្យភ្ជុំ ដែលទើបកន្លងទៅថ្មីៗនេះ។

បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀងជើងចាស់រូបនេះ បានបង្ហោះ ឃើញថា មានហ្វេនជាច្រើន បានសម្រុកមកសុំថតរូបទុកជាអនុស្សាវរីយ៍ជាមួយរូបលោក ស្របពេលខ្លួន និងគ្រួសារបានទៅធ្វើបុណ្យនៅវត្តមួយក្នុងខេត្តកណ្ដាល នាថ្ងៃបិណ្ឌធំ។

បើទោះជាមានអ្នកគាំទ្រ សម្រុកច្រើនមកយ៉ាងណាក្ដី ក៏តារាចម្រៀងសម្លេងធ្ងន់រូបនេះ ហាក់គ្មានការធុញអ្វីបន្តិចសោះ ផ្ទុយទៅវិញរូបលោកនៅតែបង្ហាញការពេញចិត្ត អមនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ ជូនទៅហ្វេន។

ជាពិសេស ទិដ្ឋភាពមួយនេះ រឹតតែបង្ហាញច្បាស់ពីអត្តចរិតល្អ ជាតារាល្បី និងជាគំរូដ៏ល្អ សម្រាប់សិល្បៈជំនាន់ក្រោយឲ្យយកត្រាប់តាមទៀតផង៕

ខាងក្រោមនេះជាវីដេអូ ដែលបង្ហាញពីទិដ្ឋភាពរបស់ហ្វេន ដែលជាអ្នកគាំទ្ររូបលោក!  

សកម្មភាព ហ្វេន មកសុំ លោក ព្រាប សុវត្ថិ ថតរូបអនុស្សាវរីយ៍
សកម្មភាព ហ្វេន មកសុំ លោក ព្រាប សុវត្ថិ ថតរូបអនុស្សាវរីយ៍
តារាចម្រៀង ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ