ឥណ្ឌូនេស៊ី៖ សឹងតែមិនគួរឲ្យជឿថា នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានភ្នំមួយឈ្មោះ «ភ្នំរួមភេទ» ឬ Gunung Kemukus ឬ ភាសាអង់គ្លេស Sex Mountain។

មនុស្សនៅទីនោះមានជំនឿថា ជនណាដែលហ៊ានបូជាដោយការរួមភេទជាមួយជនប្លែកមុខនៅលើភ្នំនោះ នឹងត្រូវបានប្រទានពរពីវិញ្ញាណរបស់ព្រះរាជាដែលត្រូវបានគេធ្វើឃាតនៅទីនោះ។

យោងតាមតំណាលនៃរឿងព្រេងមួយរបស់អ្នកស្រុកនៅទីនោះ បានឲ្យដឹងថា មានព្រះរាជាមួយអង្គ ព្រះនាម Pangeran Samodro ត្រូវបានគេតាមទាន់ នៅពេលព្រះអង្គលួចមានសាហាយស្មន់ជាមួយព្រះមាតាចុង ព្រះនាម Queen Nyai Ontrowulan ហើយព្រះអង្គទាំងពីរ ក៏ត្រូវបានគេធ្វើឃាតនៅទីនោះតែម្តង។

ជាច្រើនសតវត្សកន្លងផុតទៅ ជំនឿដ៏ចម្លែកចេះតែកើតមានឡើងថា មនុស្សម្នាក់ត្រូវរួមភេទ ៣៥ថ្ងៃជាប់ៗគ្នា និងមួយថ្ងៃ ៧ដង ទើបអាចបញ្ចប់ពិធីបន់ស្រន់ដោយជោគជ័យ  ហើយព្រះនឹងប្រទានសំណាងល្អ ភាពជោគជ័យក្នុងអាជីវកម្ម ជាដើម។

គួរបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ នៅតែមានអ្នកជឿលើជំនឿអរូបិយដែលមិនគួរឲ្យជឿរបៀបនេះទៀត ហើយមានអ្នកទៅបន់ស្រន់នៅលើភ្នំនោះច្រើនទៀតផង ដែលជាភ្នំមួយដាច់ស្រយាល និងអាចផ្ទុកមនុស្សបានដល់ទៅ ៨ពាន់នាក់ឯណោះ៕

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ ចំពោះជំនឿចម្លែករបៀបនេះ?

នៅប្រទេសឥណ្ឌូនេស៊ី មានភ្នំមួយឈ្មោះ «ភ្នំរួមភេទ» ឬ Gunung Kemukus
ខាងលើភ្នំ Gunung Kemukus
ភ្នំដ៏ដាច់ស្រយាលនេះ អាចផ្ទុកមនុស្សបានដល់ទៅ ៨ពាន់អ្នកឯណោះ

ប្រភព៖ BBC | Cultura

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]