(ភ្នំពេញ)៖ តារាកំប្លែងសំបូរវោហាស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍ CTN, MYTV និង CNC គឺនាយ ពាក់មី បានបង្ហោះនូវសារលើទំព័រ Facebook របស់ខ្លួន បន្ទាប់ពីនាយបានជួប នូវរឿងហេតុដ៏ហួសចិត្ត និងនឹកស្មានមិនដល់មួយ។ ក្នុងនោះលោកបានអំពាវនាវដល់បងប្អូនទាំងអស់ថា៖ «បងប្អូនណាមានឡានប្រភេទដូចខ្ញុំនេះ សូមជួយអោយយោបល់ខ្ញុំផង ឡានខ្ញុំអស់សាំងទើបតែលោតសញ្ញា ក្រហមប្រហែលជាង១០គីឡូទេ ពេលមកចាក់សាំង ស្រាប់តែអស់ ៩៣.៦០លីត្រ ខ្ញុំមិនដែលចាក់អស់ ដល់ប៉ុណ្ណឹងទេជិះ៤ឆ្នាំហើយ បងប្អូនជួយពន្យល់ផង សូមអគុណ»។

តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះ បានបង្ហាញពីទីតាំងការ៉ាស់ចាក់សាំងមួយ ប៉ុន្តែមិនបានបង្ហាញពីទីកន្លែង ច្បាស់លាស់ទេ រួមជាមួយរថយន្តម៉ាក Lexus 470 ពណ៌សរួមជាមួយក្រុមគ្រួសារ ខណៈដែលមានប្រិយមិត្តជាច្រើន បានចូលរួម Comment ថា ឡានប្រភេទនេះអាចផ្ទុកសាំងបានច្រើនបំផុត៨៧ លីត្រប៉ុណ្ណោះ៕

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ? 

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី