ខេត្តស្វាយរៀង ៖ ​ការ​​បាន​១​ថ្ងៃ​នាំ​ប្រពន្ធ​ទៅ​មើល​គេ​រាំ​ធុងបាស​ក្បែរ​ផ្ទះ​ឃើញ​គេ​វាយ​ មិត្ដភក្ដិ​ចូល​ទៅ​ជួយត្រូវ​គេ​ចាក់​១​កាំបិត លេច​​២​ថាំ្ន​ង​ដៃ​របួស​ធ្ងន់ធ្ងរត្រូវ​ប្រពន្ធ​ដឹក​​យក​ទៅ​​​​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​​ទាំង​ភ័យ​ស្លន់​ស្លោ កាល​ពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៦ ​មី​នា ២០១២ នៅ​​​ក្នុង​ពិធីបុណ្យ​មួយ​ ​ស្ថិត​ក្នុងភូមិ​ដង្កៀបក្ដាម ឃុំ​ត្រ​ពាំ​ង​ស្ដៅ ស្រុក​រមាស​ហែក។

ជន​រង​គ្រោះឈ្មោះមុំ សា​ផល អាយុ​២០​ឆាំ្ន មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ។ តាម​សម្ដី​របស់​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះគង់ រ៉ែ​ន អាយុ​២១​ឆាំ្ន​បានឱ្យ​ដឹង​ថា ពួក​គេ​ទើបតែ​រៀប​ការ​រួច​បាន​១​ថ្ងៃ​ប៉ុ​ណ្ណោះ។ ​នៅ​យប់​កើត​ហេតុ​នោះ ពេល​ឃើញ​គេ​ធ្វើបុណ្យ​ហើយ​ចាក់​ធុង​បាស​រាំ​ក៏​បណ្ដើរ​គា្ន​២​នាក់​ប្ដី​ ប្រពន្ធ​ទៅ​មើល ប៉ុន្ដែ​ពេល​​ធុង​បាសលេង​បាន​ប្រមាណ​ជាង​១​ម៉ោង ស្រាប់​តែ​មានការ​ប្រទូស​រ៉ាយគា្ន​កើតឡើង​នៅ​ក្នុង​វង់​រាំ។ ខណៈនោះ​ប្ដី​របស់ខ្លួន​ដែល​ជា​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ឃាត់​ និងទាញ​អូស​មិត្ដភក្ដិ​ឈ្មោះ​ស្វិត ចេញ​មក​ក្រៅ​កុំឱ្យឈ្លោះគា្ន​ ។

ប្រភព​បន្ត​ឱ្យ​ដឹង​ថា ពេល​នោះ​ស្រាប់តែ​​អ្នក​នៅ​ក្នុង​វង់​រាំ​​ចេញ​មក​ក្រៅ​ដែរ ហើយ​ក៏​មានការ​ប្រទូស​រ៉ាយ​គា្ន​ម្ដងទៀត ។ លុះ​បាន​បន្ដិច​ក៏​ឃើញ​ឈ្មោះ ស្វិត បែក​មុខ​បែក​មាត់​ដួល​សន្លប់​នៅ​ក្នុង​ហ្វូង​មនុស្ស​ដែល​កំពុងតែ​ចលាចល​នោះ ទើប​ប្ដី​របស់​ខ្លួន​ស្ទុះ​ចូល​ទៅ​ជួយ​ហើយ​ក៏​ត្រូវ​គេ​ចាក់​១​កាំបិត​ចំ​ ខ្នង​ដួល​ទៅ​លើ​ដី​ឈាម​ហូរ​ជោក​អាវ​តែ​ម្ដង ប៉ុន្ដែ​មិនដឹង​ថា អ្នក​ណា​ជា​អ្នក​ចាក់​នោះ​ទេ​ ព្រោះ​ចលាចល​ខ្លាំង​ពេក​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]