ភ្នំពេញ៖ ក្រុមហ៊ុនសាមសុងបានចាប់ដៃគូសហការជាមួយ Dezeen ដែលជាទស្សនាវដ្ដីនាំមុខគេផ្នែករចនា និងស្ថាបត្យកម្ម ដើម្បីបង្ហាញពីគំនិតប្រកបដោយភាពច្នៃប្រឌិតសម្រាប់ទូរទស្សន៍ QLED របស់ក្រុមហ៊ុនសាមសុងហើយក៏ជាការប្រកាសលទ្ធផលជាចុងក្រោយសម្រាប់ការប្រកួតប្រជែងរចនាគ្រឿងតុបតែងសម្រាប់ទូរទស្សន៍លំដាប់ថ្នាក់ពិភពលោក។ ការប្រកួតប្រជែងនេះបានទាក់ទាញអ្នកចូលរួមជាង ១២០០ នាក់ មកពី ៨៣ ប្រទេសផ្សេងៗគ្នាហើយអត្រានៃការប្រកួតប្រជែងនេះគឺ ៨០: ១ ។

ដើម្បីឈានទៅដល់ដំណាក់កាលនៃការប្រកួតនេះ បេក្ខជនចំនួន ១៥ នាក់ដែលជាប់ក្នុងបញ្ជីសម្រិតសម្រាំង នឹងបន្តទៅការប្រកួតជុំបន្ទាប់ ដោយធ្វើការជ្រើសរើសយកតែ ៥ នាក់ប៉ុណ្ណោះសម្រាប់វគ្គផ្ដាច់ព្រ័ត្រ។ ការរចនាម៉ូដដែលនៅសល់តែ ៥ នាក់ចុងក្រោយនឹងធ្វើការប្រកាសលទ្ធផល ដោយមានរង្វាន់ជាសាច់ប្រាក់ថែមទៀតផង។ រង្វាន់សរុបចំនួន ៣ មឺុនអ៊ឺរ៉ូនឹងត្រូវបានផ្តល់ជូន។

ដើម្បីចូលរួមការប្រកួតប្រជែងនេះ អ្នកច្នៃម៉ូដបានដាក់ជូននូវការរចនាម៉ូដទូរទស្សន៍ QLED ដ៏ល្អបំផុតរបស់ពួកគេរួមជាមួយនឹងយុទ្ធសាស្ត្រនៃផែនការអាជីវកម្មរបស់ពួកគេផងដែរ។

រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក

ការរចនាម៉ូដដ៏ប្លែកអស្ចារ្យ

បេក្ខជនដែលជាប់ឈ្មោះចូលរួមប្រកួតសុទ្ធតែមានប្រវត្តិក្នុងការងាររចនាម៉ូដប្លែកៗផ្សេងគ្នាជាច្រើន ក៏ដូចជាការលាយផ្សំជាមួយការតុបតែងដែលមានលក្ខណៈធ្នើរសម្រាប់ដាក់ឥវ៉ាន់ផងដែរ។ អ្នករចនាម៉ូដផ្សេងទៀត ក៏បានច្នៃទៅជា ប្រព័ន្ធរ៉កមានទ្រទម្ងន់ស្មើគ្នា ដែលគំនិតទាំងនេះត្រូវបានទទួលឥទ្ធិពលពីពាក្យរបស់ ដាណឺម៉ាក “hygge” ដែលមានន័យថា បង្កើតកន្លែងដ៏កក់ក្តៅ និងរីករាយជាមួយអ្វីដែលល្អ ជាមួយមនុស្ស និងគ្រួសារដែលល្អក្នុងជីវិត ហើយគំនិតមួយទៀតវាត្រូវបានច្នៃទៅជាជើងទូរទស្សន៍ដែលមានរាងដូចជាក្តារបន្ទះលេងទឹក។

បេក្ខជនប្រកួតប្រជែងត្រូវបានគេស្នើសុំឱ្យបង្កើតការរចនាម៉ូដបញ្ឈររបស់ពួកគេ ដោយផ្តោតជាពិសេសទៅលើរបៀបរស់នៅរបស់អ្នកប្រើប្រាស់។ ខណៈពេលដែលការរចនាមួយចំនួនត្រូវបានគេដាក់ចូលជា ការរចនាកំពូល ដែលត្រូវបានរចនាចេញពីឈើដ៏សាមញ្ញ និងប្រព័ន្ធជើងចាប់ពិដានសម្រាប់ផ្ទះតូចៗ ឲ្យទៅជាកញ្ចក់បញ្ឈរដែលរចនាឡើងដើម្បីភាពសាកសមទៅនឹងប្រណិតភាពរបស់គ្រឿងសង្ហារឹមនៅផ្ទៃខាងក្នុង។

រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក

ការបង្ហាញស្នាដៃសំខាន់ៗ

អ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រ ៥ រូបនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី IFA ២០១៧ ដែលជាពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិក និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងផ្ទះឈានមុខគេនៅអឺរ៉ុបនៅប៊ែរឡាំងប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ១ ដល់ ៦ កញ្ញា ២០១៧។ ការរចនាម៉ូដដ៏កំពូលទាំងប្រាំនឹងត្រូវបានដាក់តាំងបង្ហាញ នៅស្តង់សាមសុងក្នុងពិព័រណ៍ពាណិជ្ជកម្មនោះផងដែរ។

ទូរទស្សន៍ QLED របស់ក្រុមហ៊ុនសាមសុងពិតជាទូរទស្សន៍ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេរីភាពក្នុងការដាក់ទូរទស្សន៍របស់ពួកគេនៅក្នុងកន្លែងរស់នៅផ្សេងៗ។ ទូរទស្សន៍ QLED បច្ចុប្បន្នមានទាំងអេក្រង់រាបស្មើ និងកោង ហើយអាចប្រើជាមួយជើងទម្រដែលអាចផ្លាស់ប្តូរជាច្រើនរួមទាំងជើង Gravity និងស្ទូឌីយោ។ ទូរទស្សន៍ QLED គឺជាទូរទស្សន៍ដំបូងគេដែលមានស្តង់ដារនៃរចនាសម្ព័ន្ធទូរទស្សន៍របស់ខ្លួន មានន័យថាជំហនីមួយៗគឺអាចប្រើបានសម្រាប់ម៉ូដែលទូរទស្សន៍ QLED ទំហំ 55 អ៊ីញ និង 65 អ៊ីញក៏ដូចជាស៊ុមផងដែរ។

លោក HyunSuk Kim ប្រធានក្រុមហ៊ុនសាមសុងមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសាមសុងជឿជាក់ក្នុងការបង្កើតផលិតផលដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតដែលផ្តល់នូវតម្លៃដល់អ្នកប្រើប្រាស់ និងរបៀបរស់នៅរបស់ពួកគេ។ នេះហើយជាមូលហេតុដែលយើងជ្រើសរើសធ្វើការជាមួយ Dezeen ដើម្បីស្វែងរកគ្រឿងបន្លាស់ទូរទស្សន៍ដ៏អស្ចារ្យបន្ទាប់ទៀត»។ លោកបន្តទៀតថា «ផលិតផលរបស់យើងមិនត្រឹមតែមានបច្ចេកវិទ្យាច្នៃប្រឌិតតែប៉ុណ្ណោះទេតែថែមទាំងលើកកម្ពស់ការតុបតែងផ្ទះរបស់អ្នកប្រើប្រាស់ផងដែរ»៕

រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក
រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក
រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក
រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក
រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក
រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក
រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក
រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក
រូបភាព ការរចនាជើងទូរទស្សន៍ QLED ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]