សៀមរាប៖ ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន ជាក្រុមហ៊ុនទឹកពិសាបរិសុទ្ធដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអ្នកវិនិយោគទុននៃព្រះរាជាណាចក្រកម្ពុជា និងអ្នកវិនិយោគរបស់ព្រះរាជាណាចក្រថៃ។ 

បច្ចុប្បន្នក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន គឺជាក្រុមហ៊ុនមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រូវបានទទួលស្គាល់ទាំងគុណភាព និងអនាម័យពីសំណាក់អតិថិជនគ្រប់រូបនៅក្នុងខេត្តសៀមរាប ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលសំខាន់នោះ គឺក្រុមហ៊ុនបានយកចិត្តដាក់យ៉ាងខ្លាំងបំផុតទៅលើគុណភាពនៃទឹក និងសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។ មិនត្រឹមតែគិតដល់គុណភាពនៃទឹក និងសុខភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ក្រុមហ៊ុនឡឺ គូលែន ថែមទាំងបានចូលរួមក្នុងសកម្មភាពសង្គមផងដែរ។

ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន បាននាំយកសម្ភារៈសិក្សាមួយចំនួន និងចែករំលែកក្តីស្រឡាញ់ជូនដល់សិស្សានុសិស្សក្រីក្រនៅវិទ្យាល័យ ១០ មករា

ក្នុងពេលថ្មីៗកន្លងមកនេះ ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន បាននាំយកសម្ភារៈសិក្សាមួយចំនួន និងចែករំលែកក្តីស្រឡាញ់ជូនដល់សិស្សានុសិស្សក្រីក្រនៅវិទ្យាល័យ ១០ មករា ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន ឡឺ គូលែន ព្រមជាមួយលោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យ ១០ មករា យ៉ាងរីករាយ។

នាឱកាសនោះផងដែរលោក ពុំ ស៊ីមន នាយកប្រតិបត្តិនៃក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន បានមានប្រសាសន៍ថា “ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាលើកកម្ពស់វិស័យអប់រំ ជួយសម្រួល និងជួយកាត់បន្ថយការលំបាករបស់សិស្សក្រីក្រ ក្រុមហ៊ុន និងបន្តចូលរួមសកម្មភាពដទៃទៀតទាក់ទងនឹងការអប់រំ និងសកម្មភាពសប្បុរសធម៌សង្គមផ្សេងៗផងដែរ។” ទន្ទឹមនឹងនោះលោក ពុំ ស៊ីមន ក៏បានសំណូមពរឱ្យសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគតខ្លួនឯង គ្រួសារ និងដើម្បីសង្គមជាតិកម្ពុជាយើង។

ក្រុមហ៊ុន ឡឺ គូលែន គឺចង់ក្លាយជាមូលដ្ឋានគ្រឹះ នៃការបំពេញសុភមង្គលជូនក្រុមគ្រួសារ

ចក្ខុវិស័យ របស់ក្រុមហ៊ុន ឡឺ គូលែន គឺចង់ក្លាយជាមូលដ្ឋានគ្រឹះ នៃការបំពេញសុភមង្គលជូនក្រុមគ្រួសារ។ ជាងនេះទៅទៀតក្រុមហ៊ុនជឿជាក់ថា ដើម្បីឱ្យក្រុមហ៊ុនមានស្ថេរភាព យើងមិនត្រឹមតែគិតពីប្រាក់ចំណេញតែប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវគិតពីមនុស្សជាតិ និងភពផែនដីរបស់យើងផងដែរ។

ជាចុងក្រោយតំណាងក្រុមហ៊ុនឡឺ គូលែន ព្រមជាមួយគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ក៏បានចែកជូនសម្ភារៈសិក្សាដល់សិស្សក្រីក្រក្នុងនោះរួមមាន កាបូបស្ពាយ សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ និងទឹកពិសាឡឺ គូលែន ។

តំណាងសិស្សានុសិស្សនៃវិទ្យាល័យ១០ មករា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ដើម្បីចូលរួមចំណែកក្នុងការងារសង្គម។

បច្ចុប្បន្នក្រុមហ៊ុន ឡឺ គូលែន យើងខ្ញុំកំពុងស្វែងរកដៃគូចែកចាយបន្ត ទៅតាមរាជធានី និងបណ្តាខេត្តក្រុងផ្សេងៗ ដូចនេះបើបងប្អូនមានចំណាប់អារម្មណ៍ អាចធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទលេខ: 010 234 818/ 011 833 303/086 68 95 93/063 502 1777 ឬ ចូលតាមគេហទំព័រហ្វេសប៊ុក fb.com/lekoulen ៕​

បច្ចុប្បន្នក្រុមហ៊ុនទឹកពិសាបរិសុទ្ធ ឡឺ គូលែន គឺជាក្រុមហ៊ុនមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងត្រូវបានទទួលស្គាល់ទាំងគុណភាព និងអនាម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]