ភ្នំពេញ៖ ប៉ុន្មានខែមុននេះ ប្អូនម្នាក់ដែលល្បីថាមានសម្លេងស្រដៀងទៅនឹងតារាចម្រៀងស្រីកញ្ញា សុខ ពិសី រហូតដល់ធ្វើឱ្យមនុស្សភាគច្រើនហៅគេថាជា សុខ ពិសី កូពី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកស្គាល់ជាច្រើននាក់ ព្រមទាំងទទួលបាននូវការគាំទ្រគួរឱ្យកត់សម្គាល់។

កន្លងមកយើងធ្លាប់បានឃើញ សុខ ពិសី កូពី ដែលមានឈ្មោះដើម ឈុន សោភា បានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍ ថតសម្អាងការ និងចាប់ផ្តើមមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមសិល្បៈបន្តិចម្តងៗផងដែរដោយឧស្សាហ៍ឃើញមានការចេញវីដេអូច្រៀងលេងសប្បាយៗ និងរាំក្បាច់សាហាវៗបង្ហាញនៅលើហ្វេសប៊ុកទៀតផង។

ប៉ុន្តែឈានចូលមកដល់នៅក្នុងរដូវកាលភ្ជុំបិណ្ឌនេះ សុខ ពិសី កូពី ក៏បានចាប់អាជីពថ្មីមួយបន្ថែមទៀតនៅពេលទំនេរ ដោយបានទៅធ្វើជាអ្នកយាមស្បែកជើងឱ្យគេនៅក្នុងវត្តដើម្បីរកលុយបន្ថែមជួយម្តាយ ដោយមិនមានភាពអៀនខ្មាសឡើយក្រៅពីរបរលក់ដូរ។

មិនតែប៉ុណ្ណោះ សុខ ពិសីកូពី ក៏បាននិយាយផ្តាំផ្ញើទៅដល់អ្នកគាំទ្ររបស់ខ្លួនទាំងអស់ ដែលមកវត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ថាកុំភ្លេចមកដាក់ស្បែកជើងនៅកន្លែងខ្លួនផង។

ប្អូនក៏បានបន្ថែមថា គ្មានអ្វីដែលត្រូវអៀនខ្មាសនោះទេ ព្រោះការងារយាមស្បែកជើងនៅក្នុងវត្ត ក៏ជាការងារសុចរិត និងរកលុយបានដូចគ្នា៕

ទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា ដែលយើងបានដកស្រង់ចេញពីក្នុងហ្វេសប៊ុក «ចៅផ្សារខ្មែរ»៖

ឈុន សោភា ហៅ សុខ ពិសី កូពី មកយាមស្បែកជើងនៅវត្ត
ឈុន សោភា ហៅ សុខ ពិសី កូពី មកយាមស្បែកជើងនៅវត្ត
ឈុន សោភា ហៅ សុខ ពិសី កូពី មកយាមស្បែកជើងនៅវត្ត
ឈុន សោភា ហៅ សុខ ពិសី កូពី មកយាមស្បែកជើងនៅវត្ត
ឈុន សោភា ហៅ សុខ ពិសី កូពី និងជីដូន
ឈុន សោភា ហៅ សុខ ពិសី កូពី ពេលប្រកបរបរលក់ក្រួចថ្លុង
ឈុន សោភា ហៅ សុខ ពិសី កូពី
ឈុន សោភា ហៅ សុខ ពិសី កូពី
ឈុន សោភា ហៅ សុខ ពិសី កូពី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]