បរទេស៖ ដូចដឹងស្រាប់ហើយថា ក្នុងមួយរយៈពេលចុងក្រោយនេះ មានក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានត្រៀមខ្លួនក្នុងការផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។

កាលពីថ្មីៗនេះ នៅក្នុងពិព័រណ៍រថយន្ត Frankfurt Motor Show ក្រុមហ៊ុនផលិតរថយន្ត Porsche ក៏បានបង្ហើបដែរថា រថយន្តអេឡិចត្រូនិចដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Mission E នឹងចាប់ផ្តើមដាក់លក់នៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។ រថយន្តប្រើអគ្គិសនីនេះនឹងមានតម្លៃយ៉ាងហោចណាស់ក៏ ៨០ ០០០ដុល្លារដែរនៅក្នុងសហរដ្ឋអាមេរិក។

រថយន្ត Porsche Mission E មានកម្លាំងម៉ាស៊ីនប្រហែលជា ៦០០សេះ និងមានល្បឿនអតិប្បរិមា ២៤៩គីឡូមែ៉ត្រក្នុងមួយម៉ោង។ ហើយសម្រាប់ការសាកថ្មវិញ រថយន្តនេះអាចធ្វើដំណើរបានយ៉ាងហោចណាស់ក៏ ៤៨២គីឡូមែ៉​ត្រដែរនៅពេលដែលសាកថ្មពេញ។

ខាងក្រោមនេះគឺជារូបរាងរថយន្ត Mission E ដែលជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីដំបូងបំផុតរបស់ក្រុមហ៊ុន Porsche ៖

រថយន្ត Mission E
រថយន្ត Mission E
រថយន្ត Mission E
រថយន្ត Mission E
រថយន្ត Mission E
រថយន្ត Mission E
រថយន្ត Mission E
ខាងក្នុងរថយន្ត Mission E
ខាងក្នុងរថយន្ត Mission E
ខាងក្នុងរថយន្ត Mission E
រថយន្ត Mission E

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]