ភ្នំពេញ៖ ក្រោយពីរឿងក្តីរវាង តារាចម្រៀងស្រីប្រចាំ កញ្ញា វ៉ាន់ នីឡា ជាមួយនឹងអតីតសង្សារ លោក គុយ សិទ្ធិសក្តិ ពាក់ព័ន្ធទៅនឹងបទល្មើស «ហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស» ត្រូវបានបញ្ចប់ ដោយនាងជាអ្នកឈ្នះក្តី រីឯអតីតសង្សារត្រូវជាប់ទោសយ៉ាងណាក្តី ប៉ុន្តែនាងនៅតែជួបរឿងហួសចិត្ត មិននឹកស្មានដដែល។

ជាការពិតណាស់ ដោយកាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារហួសចិត្តមួយ នៅលើគណនីផ្ទាល់ខ្លួន ដោយបានលើកឡើងថា៖

« មិនយល់! វិលវល់អស់ហើយ ចាប់តាំងពីថ្ងៃប្រកាសសាលក្រម អោយជនល្មើសជាប់ទោសមក ខ្ញុំបានជួបជនល្មើសម្តងនៅតាមផ្លូវ ហើយខ្ចិលមាត់នឹកឃើញថា ទុកអោយច្បាប់ចាត់ការ ហើយឮសូរគេថា គេទុកពេលអោយជនល្មើសមួយខែ អាចមានសិទ្ធប្តឹងទៅឧទ្ធរអីណា ហើយអាលូវចាប់តាំងពីប្រកាសសាលក្រមមក គឺលើសមួយខែហើយ ហើយអ្វីដែលខ្ញុំទទួលបាន គឺការផ្ញើរ link បទចំរៀងពីជនល្មើស។ សូមបងប្អូនជួយគិតមើល តើអារម្មណ៍ខ្ញុំជាជនរងគ្រោះនិងយ៉ាងណា?? ខ្ញុំអត់ឆ្លាតអត់ដឹងពីច្បាប់ មិនមែនបានន័យថាខ្ញុំអត់ចេះឆ្ងល់ណា! ខ្ញុំសូមអង្វរតុលាការមានវិធានការអ្វីមួយ ដើម្បីអោយខ្ញុំមានភាពកក់ក្តៅជាងនេះបានទេ?? Hummmm»។

តាមរយៈសារដែលកញ្ញា វ៉ាន់ នីឡា បានលើកឡើងខាងលើនេះ គឺនាងនៅតែមានអារម្មណ៍ភ័យខ្លាច ដោយសារតែ ខាងតុលាការបានប្រកាសសាលក្រមរួចអស់ទៅហើយ តែនាងនៅតែឃើញ អតីតសង្សាររបស់នាង នៅបន្តបង្ហាញមុខនៅខាងក្រៅបានធម្មតាទៀត៕ 

តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា
តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា
តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា
តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា
តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា
តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា
តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា
តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា
តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា