ភ្នំពេញ៖ នៅពេលនេះកម្មវិធី ប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក ( The voice kids Cambodia) កំពុងតែស្ថិតនៅក្នុងវគ្គ Battle Audition ហើយក៏កំពុងតែឈានទៅវគ្គLive show ដែលទស្សនិកជនបានទន្ទឹមរង់ចាំ ថាតើអ្នកណានឹងនៅដល់វគ្គផ្តាច់ព្រាត់។

ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ Coach នីមួយៗ បានជ្រើសរើសកូនក្រុម ក្នុងនោះផងដែរ លោក ព្រាប សុវត្ថិ បានជ្រើសយកបទចម្រៀង«ស៊ូឃាត» ឲ្យកូនក្រុមច្រៀង ។

ជាការពិតណាស់Coach សុវត្ថិ បានជ្រើសយក ពេជ្រ ថៃដើម្បីឈានទៅរកវគ្គlive show ក៏ប៉ុន្តែបែរជាទទួលរងនូវការរិះគន់ ពីសំណាក់អ្នកទស្សនាទៅវិញ ពួកគេក៏បានលើកឡើងថា ពេជ្រ ថៃ សមត្ថភាពគេមិនអាចឈានទៅវគ្គបន្តបានទេ បើប៉ះជាមួយក្មេងដទៃ ពេជ្រ ថៃ នៅខ្សោយនៅឡើយ។

ទស្សនិកជន ខ្លះទៀតបានថា ដោយសារតែពេជ្រ ថៃ កំពុងតែមានប្រជាប្រិយភាព និងទាក់ទាញទស្សនិកជនបានច្រើន ទើបCoach សុវត្ថិ ជ្រើសយក ថៃ ទៅវគ្គបន្តដូច្នោះ ទាំងដឹងថា ថៃ សម្ថភាពនៅចាញ់ក្មេងដទៃទៀត៕

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ? 

សារដែលទស្សនិកជនបានបញ្ចេញ
សារដែលទស្សនិកជនបានបញ្ចេញ
សារដែលទស្សនិកជនបានបញ្ចេញ
ពេជ្រ ថៃ
Coach ព្រាប​សុវត្ថិ និងពេជ្រ ថៃ
ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ