ភ្នំពេញ៖ កីឡាករប្រដាល់សេរីក្បាច់គុនបុរាណខ្មែរ រឿង សោភ័ណ្ឌ បានរងរបួសប៉ះពាល់សសៃភ្នែកខាងស្តាំ ក្រោយទទួលបានការត្រួតពិនិត្យនៅមន្ទីរពេទ្យព្រះអង្គឌួង ហើយយ៉ាងហោចណាស់ក៏ត្រូវការពេល៣សប្តាហ៍ដើម្បីសម្រាកព្យាបាលផងដែរ។

របួសនេះ គឺកើតឡើងក្រោយពី កីឡាករ រឿង សោភ័ណ្ឌ បានប្រកួតយកឈ្នះកីឡាករថៃ រុងគៀត ដោយផ្តួលឲ្យសន្លប់ដោយសារជង្គង់នៅទឹកទី២ កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា នៅសង្វៀនប្រដាល់ប៉ុស្តិ៍ CNC កន្លងទៅ។

រឿង សោភ័ណ្ឌ របួសប៉ះពាល់សសៃភ្នែក
រឿង សោភ័ណ្ឌ របួសប៉ះពាល់សសៃភ្នែក
រឿង សោភ័ណ្ឌ របួសប៉ះពាល់សសៃភ្នែក

ដោយឡែកជើងខ្លាំង ពូកែខាងប្រើកែង វង្ស ណយ វិញ បានទទួលបរាជ័យក្រោមថ្វីដៃកីឡាករថៃ Yodkhaowang ដោយពិន្ទុ ដោយការសម្រេចកាត់សេចក្តីវិនិច្ឆ័យពីចៅក្រម។

ក្នុងនោះផងដែរ មិនត្រឹមតែបរាជ័យនោះទេ អ្នកប្រដាល់និយមលេងកែង វង្ស ណយ ក៏បានទទួលរងស្នាមរបួសលើផ្ទៃមុខយ៉ាងដំណំផងដែរ ដោយនៅលើចិញ្ចើម និងផ្ទៃថ្ពាល់ បែកចេញឈាម។

គួរបញ្ជាក់ថា ការប្រកួតរវាង វង្ស ណយ និងកីឡាករមកថៃ បានធ្វើឡើងកាលពីម្សិលមិញនៅក្នុងសង្វៀនប្រដាល់បុស្តិ៍បាយ័ន។

បើទោះជាយ៉ាងណាក៏ដោយ ទាំង រឿង សោភ័ណ្ធ និង វង្ស ណយ សុទ្ធតែទទួលបានការលើកទឹកចិត្ត និងជូនពរឲ្យឆាប់ជាពីរបួស ពីសំណាក់អ្នកគាំទ្រផងដែរ៕ 

វង្ស ណយ
វង្ស ណយ និងគូប្រកូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]