ប្រ៊ុយណេ៖ ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡា SEA Games ដែលទើបនឹងបញ្ចប់ថ្មីៗនេះ អ្នកចូលរួមជាច្រើន បានចាប់អារម្មណ៍ទៅលើកីឡាករជិះសេះវាយកូនបាល់មួយរូប ដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះតែម្តង នោះគឺ ព្រះអង្គម្ចាស់ Abdul Mateen របស់ប្រទេសប្រ៊ុយណេ។ ទ្រង់បានចូលរួមប្រកួតកីឡា SEA Games និងឈ្នះបានមេដាយសំរឹទ្ធជូនប្រទេសរបស់ទ្រង់ថែមទៀតផង។

ព្រះអង្គម្ចាស់ Abdul Mateen

ក្រៅពីរូបរាងដ៏ស្រស់សង្ហា និងសមត្ថភាពក្នុងការលេងកីឡា  ព្រះអង្គម្ចាស់ Mateen ជាបុត្រារបស់ព្រះមហាក្សត្រប្រ៊ុយណេមួយអង្គ ដែលរស់នៅក្នុងជីវិតលំដាប់កំពូល និងពោរពេញដោយប្រណីតភាពតែម្តង។

៥ចំនុចខាងក្រោម ដែលទាក់ទងនឹងជីវិតដ៏អស្ចារ្យរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេសង្ហារូបនេះ នឹងធ្វើឲ្យអ្នកច្រណែនខ្លាំង៖

១. សត្វចិញ្ចឹមរបស់ទ្រង់គឺ កូនខ្លា

ព្រះអង្គម្ចាស់ Mateen ស្រឡាញ់សត្វខ្លាំងណាស់ ជាពិសេសគឺ សត្វខ្លា។ ជាការពិត ទ្រង់ ស្រឡាញ់ពួកវាណាស់ គឺស្រឡាញ់ដល់ថ្នាក់យកពួកវាធ្វើជាសត្វចិញ្ចឹមតែម្តង។ សព្វថ្ងៃ ទ្រង់ក៏មានចិញ្ចឹមកូនខ្លារោមស ដ៏កម្រមួយក្បាលផងដែរ។

សត្វចិញ្ចឹមរបស់ទ្រង់គឺ កូនខ្លា
សត្វចិញ្ចឹមរបស់ទ្រង់គឺ កូនខ្លា
សត្វចិញ្ចឹមរបស់ទ្រង់គឺ កូនខ្លា

២. ការគង់នៅក្នុងរាជវាំងដែលធំជាងគេបង្អស់ក្នុងលោក

Istana Nurul Iman ជារាជវាំងដែលព្រះអង្គម្ចាស់ Mateen និងព្រះញាតិវង្សគង់នៅ។ បើយោងទៅតាមចំនួនផ្ទៃដី រាជវាំងមួយនេះ ត្រូវបានគេចាត់ទុកថា ជារាជវាំងដែលធំជាងគេបង្អស់ក្នុងលោក។ រាជវាំង Istana Nurul Iman មានបន្ទប់សម្រាប់គង់ចំនួន ១៧៨៨ បន្ទប់, បន្ទប់ទឹក ២៥៧បន្ទប់, ព្រះវិហារអ៊ីស្លាមមួយដែលអាចផ្ទុកមនុស្សបានចំនួន ១ ៥០០នាក់, រោងមួយដែលអាចផ្ទុកកូនសេះបាន ២០០ក្បាល, អាងហែលទឹកចំនួន៥ និងកន្លែងពិសេសផ្សេងៗជាច្រើនទៀត។

ការគង់នៅក្នុងរាជវាំងដែលធំជាងគេបង្អស់ក្នុងលោក
ការគង់នៅក្នុងរាជវាំងដែលធំជាងគេបង្អស់ក្នុងលោក
ការគង់នៅក្នុងរាជវាំងដែលធំជាងគេបង្អស់ក្នុងលោក
ការគង់នៅក្នុងរាជវាំងដែលធំជាងគេបង្អស់ក្នុងលោក

៣. រថយន្តចម្រុះម៉ូត

នៅក្នុងការ៉ាស់ឡានរបស់ព្រះអង្គម្ចាស់ប្រ៊ុយណេអង្គនេះ មានចម្រុះទៅដោយឡានជាច្រើនប្រភេទ។ បើតាមការលេចឮមួយចំនួនបានឲ្យដឹងថា នៅក្នុងការ៉ាស់ឡានដ៏ធំមួយនោះ មានឡានប្រហែល ៥ ០០០គ្រឿងឯណោះ។

រថយន្តចម្រុះម៉ូត
រថយន្តចម្រុះម៉ូត
រថយន្តចម្រុះម៉ូត

៤. កន្លែងគង់លក្ខណៈឯកជននៅទីក្រុងឡុងដ៍

ព្រះរាជបុត្ររបស់ព្រះមហាក្សត្រប្រ៊ុយណេអង្គនេះ ក៏មានកន្លែងគង់នៅផ្ទាល់ខ្លួនមួយទៀត ដែលមានតម្លៃថ្លៃកប់ពពក ស្ថិតក្នុងទីតាំងដែលមានទេសភាពស្រស់ស្អាតបំផុត គឺនៅផ្លូវ John’s Lodge ក្នុងសួនឧទ្យាន Regent នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ទ្រង់មានកន្លែងគង់នៅជាលក្ខណៈឯកជនមួយទៀតនៅទីក្រុងឡុងដ៍
ទ្រង់មានកន្លែងគង់នៅជាលក្ខណៈឯកជនមួយទៀតនៅទីក្រុងឡុងដ៍

៥. យន្តហោះផ្ទាល់ខ្លួនដ៏ប្រណីតបំផុត

ពិតណាស់ វាជារឿងធម្មតាទៅហើយ ដែលក្នុងនាមជាព្រះអង្គម្ចាស់មួយអង្គ អាចមានយន្តហោះផ្ទាល់ខ្លួន ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺ នៅខាងក្នុងយន្តហោះផ្ទាល់ខ្លួនរបស់ព្រះអង្គម្ចាស់ Mateen ត្រូវបានគេរៀបចំឡើងយ៉ាងប្រណីត និងស្រស់ស្អាតខ្លាំងបំផុត។

យន្តហោះផ្ទាល់ខ្លួន ដ៏ប្រណិតបំផុត
យន្តហោះផ្ទាល់ខ្លួន ដ៏ប្រណិតបំផុត
យន្តហោះផ្ទាល់ខ្លួន ដ៏ប្រណិតបំផុត

ចុងក្រោយ ចង់បញ្ជាក់ថា ព្រះអង្គម្ចាស់ដ៏សង្ហាអង្គនេះ នៅមិនទាន់រៀបអភិសេកនៅឡើយទេ ហើយនេះក៏ជារឿងមួយដែលធ្វើឲ្យនារីៗជ្រួលច្របល់ខ្លាំងផងដែរ៕

ព្រះអង្គម្ចាស់ដ៏សង្ហាអង្គនេះ នៅមិនទាន់រៀបអភិសេកនៅឡើយទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]