បរទេស៖ ដូចយើងដឹងរួចហើយថាក្រុមហ៊ុន Apple បានបង្ហាញតម្លៃទូរស័ព្ទ iPhone X ដែលជាស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ខ្លួន ក្នុងតម្លៃចាប់ពី ៩៩៩ដុល្លារនៅលើវេបសាយផ្លូវការរបស់ខ្លួន។

ជាការពិតណាស់ ឧបករណ៍អេឡិចត្រូនិកដែលមានតម្លៃខ្ទង់ពាន់ គឺពិតជាថ្លៃខ្លាំងមែនទែន ដូច្នេះហើយបានជាមនុស្សមួយចំនួនធំគិតថាទូរស័ព្ទ iPhone X នេះមានតម្លៃខ្ពស់កប់ពពក។ ប៉ុន្តែតម្លៃជិត ១០០០ដុល្លារនេះគ្រាន់តែជាតម្លៃនៅលើទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ ហើយបើយើងក្រឡេកមើលតម្លៃ iPhone X នៅតាមតំបន់ផ្សេងៗវិញបានដឹងថាខ្ពស់ជាងនេះទៅទៀត។

រូបរាង iPhone X
កាមេរ៉ា iPhone X
ការសាកថ្មឥតប្រើខ្សែរបស់ iPhone X

ខាងក្រោមនេះគឺជាតារាងតម្លៃទូរស័ព្ទ iPhone X នៅតំបន់សំខាន់ៗលើពិភពលោក៖ 

• ប្រទេសរុស្ស៊ីៈ ១៣៩០ដុល្លារ

• សហភាពអឺរ៉ុបៈ ១៣៧៦ដុល្លារ

• ចក្រភពអង់គ្លេសៈ ១៣៣៨ដុល្លារ

• ម៉ិចស៊ីកូៈ ១៣២៥ដុល្លារ

• ប្រទេសចិនៈ ១២៧៩ដុល្លារ

• អូស្ត្រាលីៈ ១២៥៩ដុល្លារ

• អារ៉ាប់ៈ ១១១៥ដុល្លារ

• ហុងកុងៈ ១០៩៩ដុល្លារ

• ប្រទេសកាណាដាៈ ១០៨០ដុល្លារ

• ជប៉ុនៈ ១០១៨ដុល្លារ

• សហរដ្ឋអាមេរិកៈ ៩៩៩ដុល្លារ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]