(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី១៨ ខែកញ្ញានេះ ក្រុមអត្តពលិកកីឡាជនពិកាឥណ្ឌូនេស៊ី បាននឹងកំពុងឈរកំពូលតារាងមេដាយ នៃព្រឹត្តិការណ៍កីឡា ASEAN Para Games លើកទី៩ ជាបណ្ដោះអាសន្ន ប៉ុន្ដែក្រុមអត្តពលិកកីឡាជនពិកាកម្ពុជា នៅមិនទាន់ដណ្ដើមបានមេដាយមអ្វីនោះទេ ។ នេះបើតាមយោងតាមការបង្ហាញលទ្ធផលលើគេហទំព័រព្រឹត្តិការណ៍កីឡាជនពិកាប្រចាំតំបន់អាស៊ាន ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនេះ ។

ចំពោះលទ្ធផលបណ្ដោះអាសន្ន គឺក្រុមអត្តពលិកឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយសរុប ២០, ប្រាក់ ៤ និងសំរឹទ្ធ ៦ ខណៈក្រុមអត្តពលិកម្ចាស់ផ្ទះម៉ាឡេស៊ី ឈរលេខ២ ដណ្ដើមបានមេដាយមាស ៧, ប្រាក់ ៩ និងសំរឹទ្ធ ៣ និងក្រុមអត្តពលិកវៀតណាម ឈរលេខ៣ ដណ្ដើមបានមេដាយមាស ៤, ប្រាក់ ៤ និងសំរឹទ្ធ ១ ។ ដោយឡែកប្រទេសមិនទាន់ដណ្ដើមបានមេដាយ ក្រៅពីកម្ពុជា រួមមានប្រ៊ុយណេ និងទីម័រខាងកើត ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជនពិកា ASEAN Para Games លើកទី៩ ឆ្នាំ២០១៧ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ គឺបានចាប់ផ្ដើមការប្រកួតពីម្សិលមិញ ពោលគឺចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយមានកីឡាចូលរួមសរុប ១៦ប្រភេទ ក្នុងនោះកម្ពុជាក៏បានបញ្ជូនក្រុមអត្តពលិកជនពិកាកម្ពុជា ១០ប្រភេទកីឡាទៅចូលរួមផងដែរ រួមមានកីឡាបាញឆ្នូ, Boccia, បាល់បោះជនពិការភ្នែក កីឡាលើកទម្ងន់, បាល់ទះអង្គុយជនពិការ, ហែលទឹក, វាយកូនឃ្លីលើតុ, Tenping Bowling, បាល់ទាត់ជនពិការ និងកីឡាអត្តពលកម្ម ៕

ក្រុមអត្តពលិកកីឡាជនពិកាឥណ្ឌូនេស៊ី បាននឹងកំពុងឈរកំពូលតារាងមេដាយ នៃព្រឹត្តិការណ៍កីឡា ASEAN Para Games លើកទី៩ ជាបណ្ដោះអាសន្ន ប៉ុន្ដែក្រុមអត្តពលិកកីឡាជនពិកាកម្ពុជា នៅមិនទាន់ដណ្ដើមបានមេដាយមអ្វីនោះទេ
ក្រុមអត្តពលិកកីឡាជនពិកាឥណ្ឌូនេស៊ី បាននឹងកំពុងឈរកំពូលតារាងមេដាយ នៃព្រឹត្តិការណ៍កីឡា ASEAN Para Games លើកទី៩ ជាបណ្ដោះអាសន្ន ប៉ុន្ដែក្រុមអត្តពលិកកីឡាជនពិកាកម្ពុជា នៅមិនទាន់ដណ្ដើមបានមេដាយមអ្វីនោះទេ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]