អេស្ប៉ាញ៖ ខែ្សប្រយុទ្ធចំណូលថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Ousmane Dembele អាចនឹងមិនបានជួយក្រុមរហូតដល់ទៅ ៤ខែ ក្រោយរងរបួសក្នុងការប្រកួតដែល Barcelona យកឈ្នះ Getafe ២-១ កាលពីយប់ថៃ្ងសៅរ៍ កន្លងទៅ។
កីឡាករដែល Barcelona ទិញក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លិប ពីក្រុម Borussia Dortmund បានរងរបួសក្នុងជំនួបទល់នឹង Gatefe ហើយត្រូវប្ដូរចេញត្រឹមនាទី២៥ ដោយការពិនិត្យដំបូងនោះ កីឡាករវ័យក្មេងជម្រើសជាតិបារាំងនេះ ត្រូវបានគេរាយការណ៍ថាអាចនឹងត្រូវនៅក្រៅទីលានរយៈពេលត្រឹម៣សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែក្រោយការស្កេនពីគ្រូពេទ្យទើបលទ្ធផលបង្ហាញថា Dembele ត្រូវសម្រាក៤ខែ ឬយ៉ាងហោចណាស់ក៏៣ខែកន្លះដែរ។
សេចក្ដីថែ្លងការណ៍ក្នុងគេហទំព័រផ្លូវការណ៍របស់ក្លិប Barcelona បានសរសេរថា Dembele បានរងរបួសសរសៃពួរភ្លៅ ហើយនឹងត្រូវវះកាត់នៅប្រទេសហ្វាំងឡង់ ក្នុងសប្ដាហ៍នេះ៕
ប្រភព៖ BBC
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]