ភ្នំពេញ៖ ការប្រកួតចម្រៀងកុមារក្នុងកម្មវិធី The voice kids Cambodia  បានបញ្ចប់វគ្គ The Battles ជាស្ថាពរ បន្ទាប់ពីកម្មវិធីតម្រូវឲ្យ Coach ធ្វើការ Save ឬសង្គ្រោះពីដើម្បីចម្រាញ់ យកបេក្ខភាពក្នុងមួយក្រុមចំនួន ៣រូបបន្ថែម។

បេក្ខភាពដែលត្រូវបានជ្រើសរើស ពួកគេម្នាក់ៗសុទ្ធមានសមត្ថភាពខ្លាំង មិនចាញ់គ្នានោះទេ ស្របពេលដែលមានប្អូនៗមួយចំនួនទៀត ត្រូវចាកចេញពីកម្មវិធីដោយទឹកមុនស្រពោន នឹងត្រូវចាំឱកាសនៅលើកក្រោយជាបន្តទៀត។

ប៉ុន្តែអ្វីដែលគ្រប់គ្នាស្មានមិនដល់នោះ ឈិន សីហា ដែលត្រូវជាប្អូនប្រុសបង្កើត របស់ម្ចាស់ពាន Cambodia idol season​2 កញ្ញា ឈិន ម៉ានិច្ច ក៏ត្រូវបាន Coach និសា សង្គ្រោះ (Save )ឲ្យឆ្លងទៅវគ្គ Live Show ជាមួយនឹងក្មេងៗដ៏ទៃទៀតផងដែរ។

នេះជាឱកាសទី២របស់ប្អូន សីហា ដែលត្រូវបាន Coach របស់ខ្លួនផ្ដល់ឲ្យ ស្របពេលប្អូនធ្លាប់បាន បរាជ័យម្ដងរួចទៅហើយក្នុងវគ្គ The Battles

យ៉ាងណាមិញចំពោះ ទេពកោសល្យរបស់ប្អូនប្រុសកញ្ញា ម៉ានិច្ច រូបនេះក៏មិនធម្មតា ពីព្រោះ មិនថាការច្រៀង ឬសម្ដែងលើឆាក សីហា ហាក់មានភាពក្លាហាន និងធ្វើបានល្អមិនចាញ់បេក្ខភាពផ្សេងទៀតទេ ក៏ជាហេតុធ្វើឲ្យ Coach និសា មិនអាចមើល រំលងពីសមត្ថភាពប្អូនប្រុសម្នាក់នេះបាន៕

ដូច្នេះប្រិយមិត្តកុំភ្លេចបន្តរង់ចាំទស្សនាថា ឈិន សីហា អាចនឹងមានវាសនាដូចបងស្រីគេឬយ៉ាងណា?

នេះជាវីដេអូដែលបញ្ជាក់ពីសមាសភាពប្អូនទាំង៨រូប ក្នុងក្រុមនីមួយៗ ដើម្បីបន្តប្រកួតទៅវគ្គ Live Show នៅសប្ដាហ៍ក្រោយ៖ 

ឈិន សីហា ក្នុងការប្រកួតកម្មវិធីThe voice kids combodia
ឈិន សីហា ប្អូនប្រុសបង្កើតរបស់ កញ្ញា ឈិន ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា