ថៃ: ថ្មីៗនេះ អ្នកនាង GubGib បានរៀបចំពិធីខួបកំណើតរបស់ខ្លួន ក្នុងនោះ អ្វីដែលកត់សម្គាល់នោះ ចំពោះការរៀបចំពិធីលើកនេះ  គឺមានការតុបតែង កម្មវិធីខុសប្លែក ពីសព្វដង ។

គេក៏សង្កេតឃើញថា នៅក្នុងកម្មវិធីលើកនេះ មានដូចជា អាងទឹកដែលបានដាក់រូប ក្រុមគ្រួសារ ហើយមានលក្ខណៈកាន់តែពិសេសនោះគឺ ដោយមាន ការលម្អទៅដោយរូបភាព របស់កូនស្រីតូច របស់នាង នៅមុខពិធីថែមទៀតផងដែរ។

លើសពីនោះ ស្វាមីរបស់នាង ក៏បានបង្ហាញ ពីអារម្មណ៍មួយចំនួន ដ៏ផ្អែមល្អែម ទៅកាន់ភរិយា របស់ខ្លួន មុនពេលចាកចេញ ទៅប្រទេសចិនថា “ រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ បងបានប្រាប់អូនហើយ បើទោះបីជា បងជិតទៅឆ្ងាយពីប្រទេស ប៉ុន្តែ បងមិនដែលធ្លាប់ អវត្តមានមួយថ្ងៃណា សម្រាប់ប្រពន្ធរបស់បង នោះទេ!!! ថ្ងៃស្អែក បងនឹងប្រាប់អូន ពីអ្វីដែលបានកើតឡើង" ។

វាពិតជា សុភមង្គលដ៏សែនមានសេចក្តីសុខ ដែលស្រ្តីគ្រប់ៗរូប រមែងតែងតែប្រាថ្នាចង់បាន ដូចរូបនាង ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ក្រុមគ្រួសាររបស់នាង ដែលមានសុភមង្គល ដ៏សែនមានសេចក្តីសុខ
ក្រុមគ្រួសាររបស់នាង ដែលមានសុភមង្គល ដ៏សែនមានសេចក្តីសុខ
នំខេតរបស់ GubGib
កន្លែងពិធីខួបកំណើតរបស់GubGib
កន្លែងពិធីខួបកំណើតរបស់GubGib
កន្លែងពិធីខួបកំណើតរបស់GubGib
ក្រុមគ្រួសាររបស់នាង ដែលមានសុភមង្គល
GubGib
GubGib

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]