ភ្នំពេញ៖ ស្រាបៀរ លីអូ ទើបតែបានប្រគល់រង្វាន់ម៉ូតូ Honda Dream 2017 ដល់អ្នកឈ្នះរង្វាន់ជាច្រើនរូប នៅក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែតរបស់ខ្លួនក្នុងឆ្នាំ 2017 នេះ។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី 17 ខែកញ្ញា នៅស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោរ ក្នុងកម្មវិធីកំពូលអ្នកប្រដាល់ស្រាបៀរលីអូ។ អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream 2017 បានមកពីទូទាំងប្រទេស ទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

អ្នកឈ្នះរង្វាន់ម៉ូតូម៉ាកថ្មី បង្ហាញចំណាប់អារម្មណ៍ បន្ទាប់ពីឈ្នះរង្វាន់ពីស្រាបៀរ លីអូ

យោងតាម លោកយូ វិចត្រ អ្នកឈ្នះរង្វាន់ម៉ូតូម៉ាកថ្មីនេះបានឲ្យដឹងថា៖

«ខ្ញុំភ្ញាក់ផ្អើលមែនទែន មិននឹកស្មានថា ខ្ញុំអាចមានសំណាងឈ្នះរង្វាន់ម៉ូតូនេះទេ។ ពិតជារំភើបរកអ្វីប្រៀបពុំបានឡើយ។ ហើយខ្ញុំក៏សូមអរគុណដល់ក្រុមហ៊ុនស្រាបៀរ លីអូ ដែលបានបង្កើតកម្មវិធីដ៏ភ្ញាក់ផ្អើលនេះ និងជូនពរឲ្យក្រុមហ៊ុនទទួលបានភាពជោគជ័យជានិច្ច»
លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ លីអូ

លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ លីអូ បានមានប្រសាសន៍ក្នុងកម្មវិធីប្រគល់រង្វាន់ថា៖

រង្វាន់ធំរថយន្ត Mazda CX5 និងរង្វាន់ជាច្រើនទៀតកំពុងតែរង់ចាំលោកអ្នកពីកម្មវិធីគាស់ភ្លាម ឈ្នះភ្លែត 2017 ។ កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ បង្កើតឡើងដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួនសម្រាប់ការគាំទ្ររបស់ពួកគាត់។
ឈ្មោះអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ពីកម្មវិធីគាស់ភ្លាម ឈ្នះភ្លែត 2017
ឈ្មោះអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ពីកម្មវិធីគាស់ភ្លាម ឈ្នះភ្លែត 2017

អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស។ ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ រួចស្វែងរកមើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់ធំរថយន្ត Mazda CX5 ស៊េរីថ្មី ម៉ូតូ Honda Dream 2017 ទូរទស្សន៍ Samsung 32 អ៊ីញ និងរង្វាន់ជាច្រើនទៀត។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក៕

ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន!

ទីដ្ឋភាពដ៏រីករាយ ក្នុងកម្មវិធីប្រគល់រង្វាន់ពីស្រាបៀរ លីអូ
ទីដ្ឋភាពដ៏រីករាយ ក្នុងកម្មវិធីប្រគល់រង្វាន់ពីស្រាបៀរ លីអូ
ទីដ្ឋភាពដ៏រីករាយ ក្នុងកម្មវិធីប្រគល់រង្វាន់ពីស្រាបៀរ លីអូ
ទីដ្ឋភាពដ៏រីករាយ ក្នុងកម្មវិធីប្រគល់រង្វាន់ពីស្រាបៀរ លីអូ
កម្មវិធីកំពូលអ្នកប្រដាល់ស្រាបៀរលីអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]