ភ្នំពេញ៖ ថ្ងៃទី ១៦ កញ្ញា ២០១៧, បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន Huawei P10 P10 Plus, Huawei Mate9, Huawei Y7 Prime, Huawei GR5 2017 និងទទួលបានចំណាត់ថ្នាក់ ស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកលេខ២ ជំនួស Apple រួចមក ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រារព្ធពិធីជប់លៀងពិសេសថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន ដៃគូសហការ និងប្រកាសផ្តល់កាដូថែម ដល់អតិថិជនសរុបជាង ១០ម៉ឺនដុល្លារ សម្រាប់បុណ្យភ្ជុំ នៅសណ្ឋាគារ Juliana។

ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រារព្ធពិធីជប់លៀងពិសេសថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន ដៃគូសហការ

កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមាន តារាចម្រៀង តារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូសហការ សរុបជាង ៣០នាក់ ក្រោមភោជនីអាហារដ៏ឆ្ងាញ់ពិសានៃក្រុមគ្រួសារ Huawei។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ស្មាតហ្វូន Huawei ប្រចាំប្រទេស កម្ពុជាបានថ្លែងថា ក្រៅពីត្រៀមកាដូពិសេសសរុបទូទាំងប្រទេសជាង ១០ ម៉ឺនដុល្លារ សម្រាប់អតិថិជននារដូវបុណ្យភ្ជុំ ក្រុមហ៊ុន Huawei ក៏បានរៀបចំនូវកម្មវិធីអាហារសាមគ្គី សម្រាប់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់អតិថិជន ដៃគូសហការ តារាចម្រៀង តារាម៉ូដែល មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព និងក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ Huawei រីកចម្រើនជាលំដាប់រហូត អាចគ្រងតំណែងលេខ២ ស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកជំនួសក្រុមហ៊ុនApple។ លោក យុទ្ធូ បន្ថែមថា “យើងបន្តសហការគ្នា និងរួមគ្នាតែមួយ ដើម្បីជោគជ័យថ្មី ជាមួយ Huawei Smartphone ស៊េរីថ្មីៗ”។

អតិថិជនអាចទទួលបានកាដូថែមពិសេសថែមដូរព្យុះ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនៅគ្រប់សាខាហាងលក់ទូរស័ព្ទ

គួររំឮកថា អតិថិជនអាចទទួលបានកាដូថែមពិសេសថែមដូចព្យុះ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនៅគ្រប់សាខាហាងលក់ទូរស័ព្ទ ដែលមានបុគ្គលិក ហួវៃ និងស្លាកសញ្ញា ហួវៃ ដោយគ្រាន់តែជាវនូវស្មាតហ្វូនស៊េរីណាមួយរបស់ Huawei។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei កំពុងឡើងកូដខ្លាំង ជាពិសេសស្មាតហ្វូន កាមេរ៉ាពីរ ដោយសារគុណភាពផលិតផលលើសពីតម្លៃស្មាតហ្វូន GR5 2017, Huawei P10, P10 Plus, Mate9, ហើយក្នុងពេលឆាប់ៗនេះ នឹងមានវត្តមានកំពូលស្មាតហ្វូនកាមេរ៉ា៤ (មុខ២ និងក្រោយ២) ហើយនិងកំពូលអធិរាជស្មាតហ្វូន Huawei Mate10 បំពាក់ Kirin 970 ទ្រទ្រង់បច្ចេកវិទ្យា AI ក្នុងតម្លៃដ៏ភ្ញាក់ផ្អើលជាមួយនឹងការថែមអស់ស្ទះ។

ក្រៅពីនេះ ក្រុមហ៊ុន ហួវៃនឹងបន្តចេញប្រូម៉ូសិនយក្សចាប់ពីខែតុលាដល់ធ្នូ ឆ្នាំ២០១៧ ដើម្បីជាកិច្ចតបស្នង ដល់អតិថិជនដែលតែងតែគាំទ្រផលិតផលស្មាតហ្វូនរបស់ខ្លួន៕

ក្រុមហ៊ុន ហួវៃនឹងបន្តចេញប្រូម៉ូសិនយក្សចាប់ពីខែតុលាដល់ធ្នូ ឆ្នាំ២០១៧ ដើម្បីជាកិច្ចតបស្នង
ទិដ្ឋភាពខ្លះៗ ក្នុងពិធីជប់លៀងថ្លែងអំណរគុណអ្នកសារព័ត៌មាន
ទិដ្ឋភាពខ្លះៗ ក្នុងពិធីជប់លៀងថ្លែងអំណរគុណអ្នកសារព័ត៌មាន
កាដូថែមពិសេស ថែមដូរព្យុះ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ
កាដូថែមពិសេស ថែមដូរព្យុះ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ
កាដូថែមពិសេស ថែមដូរព្យុះ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]