ភ្នំពេញ៖ ប្រិយមិត្តអ្នកគាំទ្រវិស័យសិល្បៈ ពិសេសហ្វេនរបស់កញ្ញា ខេមរៈ ស្រីពៅ ប្រាកដជាទន្ទឹងចាំផ្លូវ នៃការវិលចូលសិល្បៈវិញ ក្រោយពីកញ្ញាបានបាត់មុខអស់ជាច្រើនឆ្នាំ។

ក្ដីសង្ឃឹមមួយនេះចាប់ផ្ដើម មានពន្លឺបណ្ដើរៗហើយ បន្ទាប់ពីផលិតកម្មសាន់ដេ បានបង្ហោះបទ «Don’t Care» របស់កញ្ញា ខេមរៈ ស្រីពៅ ចូលទៅក្នុងបណ្ដាញសង្គម (youtube) ។

គ្រាន់តែបទនោះចេញមកភ្លាម ក៏ចម្ងល់ជាច្រើនលើកឡើងថា តើនេះ អាចជាតម្រុយខ្លះៗ ដែលចង់បញ្ជាក់ថាប្អូនស្រីរបស់លោក ខេមរៈ សិរីមន្ត អាចនឹងចូលច្រៀងវិញមែនដែរអត់? ព្រោះវាជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដែលនៅសុខៗខាងផលិតកម្ម បែរជាទៅបង្ហោះចម្រៀងចាស់របស់នាង បែបនេះទៅវិញ។

យ៉ាងណាមិញបទ «Don’t Care» របស់កញ្ញា ខេមរៈ ស្រីពៅ គ្រាន់តែជាបទចាស់ពីមុន មុនពេល ស្រីពៅ បានបាត់មុខពីវីថីវិស័យសិល្បៈតែប៉ុណ្ណោះ។ ប៉ុន្ដែគ្រប់គ្នា នៅតែសង្ឃឹម ហើយជឿជាក់ថា វត្តមានកញ្ញា អាចនឹងបង្ហាញជាថ្មី ស្របពេលវិស័យសិល្បៈកំពុងរីកចម្រើនទៅមុនជាខ្លាំង៕

ខាងក្រោមនេះជាវីដេអូចម្រៀងរបស់ ខេមរៈ ស្រីពៅ ដែលផលិតកម្មសាន់ដេបានបង្ហោះ ៖ 

តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ
តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ
តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ ស្រីពៅ