ជប៉ុន៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំជាងគេមួយ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសនាំគ្នាប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បងប្អូន ក្រុមគ្រួសារដែលបានចែកឋានទៅកាន់លោកខាងមុខ។ ជាក់ស្ដែង នៅពេលដែលពិធីបុណ្យនេះប្រារព្ធឡើងម្ដងៗ គឺបងប្អូនជិតឆ្ងាយ តែងតែជួបជុំគ្នានៅស្រុកកំណើតដើម្បីប្រារព្ធពិធីនេះ ក៏ដូចជាជួបជុំបងប្អូនគ្រួសារ ដើម្បីបង្កើននូវភាពស្និទស្នាល ក្រោយពីការបំពេញការងារ ឫការសិក្សាជាដើម។

យ៉ាងណាមិញ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ពុំអាចមកចូលរួមជាមួយគ្រួសារក្នុងឱកាសពិធីបុណ្យដ៏មានអត្ថន័យនេះបានទេ ដោយសារតែខ្លួនជាប់ភារកិច្ចជាមួយក្លិបដែលរួបគេបានប្រកបអាជីពនៅប្រទេសជប៉ុនគឺក្រុម Fujieda MYFC ។   

ចាន់ វឌ្ឍនាកា

កីឡាករដែលមានប្រភពមកពីខេត្ដកំពតនេះ ក៏បានបង្ហោះរូបមួយ ព្រមទាំងខ្លឹមសារក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់គេ ដែលប្រិយមិត្ដអានហើយ ប្រាកដជាយល់នូវអារម្មណ៍ដែលរស់នៅឆ្ងាយពីគ្រួសារ ជាពិសេសថៃ្ងបុណ្យទាន ក៏មិនអាចមកជួបជុំគ្រួសារផងនោះ។

«អរុណសួស្ដី សួរថាមនុស្សម្នាក់ណាមិនចង់ជួបជុំគ្រួសារ ឆ្នាំនេះរាល់ពេលមានបុណ្យទានគឺមិនដែលបានជុំគ្រួសារដូចគេឡើយ ព្រោះវាជាកាងាដែលត្រូវធ្វើទ្រាំលំបាក ទ្រាំនឹងអ្វីគ្រប់យ៉ាងព្រោះចង់ស្គាល់រសជាតិនេះ ជីវិតត្រូវតែស្គាល់រសជាតិលំបាកទើបស្គាល់រសជាតិសប្បាយ ហើយក៏ជូនពរបងប្អូន អ៊ុំពូមីង យាយតា ទាំងអស់ជួបតែសំណាងល្អក្នុងឱកាសបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា»។ 

ចាន់ វឌ្ឍនាកា បង្ហាញអារម្មណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

វឌ្ឍនាកា បានចាកចេញពីក្លិបបឹងកេត ទៅចូលរួមក្នុងក្លិប Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើង អស់រយៈពេលជាងកន្លះឆ្នាំហើយ ប៉ុន្ដែអ្វីដែលជាកង្វល់នោះ គឺរូបគេនៅពុំទាន់អាចបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការឲ្យក្រុមស្ថិតក្នុងលីកលំដាប់ទី៣ របស់ជប៉ុន នៅឡើយទេ ដែលធើ្វឲ្យអ្នកគាំទ្រនៅកម្ពុជា មិនសប្បាយចិត្ដ និងចង់ឲ្យរូបគេត្រលប់មកប្រកបអាជីពក្នុងស្រុកវិញ៕ 

ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]