បារាំង៖ ខ្សែប្រយុទ្ធឆ្នើម Edinson Cavani ហាក់មានប្រតិកម្មខឹងសម្ប៉ានឹង Neymar ក្រោយខ្សែប្រយុទ្ធចំនូលថ្មីរបស់ PSG រូបនេះ ព្យាយាមចង់ដណ្តើមតួនាទី ស៊ុតបាល់ហ្វ្រីឃីក និងបាល់ប៉េណាល់ទី នៅក្នុងការប្រកួតដែល PSG ឈ្នះក្រុមភ្ញៀវ Lyon ២-០ ។

អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៀត ខ្សែការពារ និងជាមិត្តរួមក្រុមនឹងគ្នាក្នុងជម្រើសជាតិប្រេស៊ីល កីឡាករ Dani Alves បានព្យាយាមទៅដណ្តើមបាល់ និងឈ្លោះជាមួយ Cavani ផងដែរ ដើម្បីយកបាល់ឲ្យ Neymar ទាត់បាល់ពិន័យហ្វ្រីឃីក។

ចំនែកទាក់ទងនឹងការពិន័យស៊ុតបាល់ប៉េណាល់ទីវិញ Neymar ក៏បានព្យាយាមទៅដណ្តើម Cavani ស៊ុតទៀត តែត្រូវខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ បដិសេធមិនព្រម រួចក៏ស៊ុតខ្លួនឯងតែម្តង ប៉ុន្តែសំណាងមិនល្អ បាល់ហោះទៅបុកដៃអ្នកចាំទីរួចក៏ផ្លាតទៅប៉ះបង្គោលទី។

បើទោះជាយ៉ាងណាក៏ដោយ PSG នៅតែទទួលបាន៣ពិន្ទុក្រោយ៩០នាទីបញ្ចប់ការប្រកួត ដោយក្នុងនោះ២គ្រាប់របស់ក្លិបអ្នកមាននៅបារាំង កើតឡើងដោយការស៊ុតបញ្ចូលទីខ្លួនឯងទាំង២គ្រាប់។

ក្រោយជ័យជំនះ PSG នៅតែបន្តឈរលើកំពូលតារាង ដោយ៦ប្រកួត មាន១៨ពិន្ទុ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ៕  

Neymar និង Cavani ពិគ្រោះគ្នាដណ្តើមស៊ុតប៉េណាល់ទី
Neymar និង Cavani ពិគ្រោះគ្នាដណ្តើមស៊ុតប៉េណាល់ទី
Cavani ស៊ុតប៉េណាល់ទីមិនចូល
Dani Alves ទៅឈ្លោះយកបាល់ពី Cavani ឲ្យ Neymar ស៊ុត
Dani Alves ទៅឈ្លោះយកបាល់ពី Cavani ឲ្យ Neymar ស៊ុត
Neymar
Cavani

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]