អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Everton ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សម្រាប់សប្ដាហ៍ទី៥។

៤គ្រាប់របស់ ក្រុមម្ចាស់ជើងឯកលីកកំពូលអង់គ្លេស ២០សម័យ រកបានដោយប្រធានក្រុម Antonio Valencia ក្នុងនាទី៤ ក្នុងតង់ទី១, Henrik Mkhitaryan នាទី៨៣, Romelu Lukaku នាទី៨៩ និងគ្រាប់បាល់ប៉េណាល់ទីដោយ Anthony Martial នាទី ៩០។

ជ័យជម្នះនេះផងដែរ ធើ្វឲ្យ Man Utd មាន១៤ពិន្ទុ និងគ្រាប់បាល់ចំណេញស្មើនឹងក្រុមក្បែរខាង Man City ដែលស្ថិតនៅលើកំពូលតារាង។  

Man Utd ៤-០ Everton
Man Utd ៤-០ Everton
Man Utd ៤-០ Everton

ដោយឡែកការប្រកួតជក់ចិត្ដមួយគូទៀតវិញ គឺក្រុមម្ចាស់ផ្ទះតោខៀវ Chelsea និងក្រុមភ្ញៀវកាំភ្លើងធំ Arsenal បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយពីក្រុមទាំង២ បានត្រឹមលទ្ធផល ០-០ ខណៈដែលការប្រកួតទាំងមូល គឺទាំង Chelsea និង Arsenal មានឱកាសរៀងៗខ្លួន តែធើ្វមិនបានសម្រេច។

ក្រោយការប្រកួតនេះបញ្ចប់ Chelsea ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដដែល មាន ១០ពិន្ទុ ខណៈ Arsenal មានត្រឹម៧ពិន្ទុ ប៉ុណ្ណោះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១២ ក្នុងតារាង Premier League សម្រាប់សប្ដាហ៍ទី៥៕  

Chelsea 0-0 Arsenal
Chelsea 0-0 Arsenal
Chelsea 0-0 Arsenal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]