រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​កូន​បី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា មាន​ជម្ងឺ​ស​សៃ​ប្រសាទ និង​បាន​ប្រទះ​ឃើញ​នាង​បាន​ស្រែកយំ​ឡាំប៉ា​យ៉ាង​ខ្លាំង​នៅ​នៅ​តាម​ផ្លូវ​ក្បែរ​ចំណតរថយន្ត​ចោម​ចៅ ។ ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នាង​ក្រមុំ​ខាងលើ​នោះ​បាន​ប្រាប់​ថា នាង​ឈ្មោះ ស​.​ច​.​ស​.​ព អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ស្ត្រី​ខាងលើ​បាន​ប្រាប់​នគរបាល​ថា នាង​ជា​ស្រី​មេម៉ាយ​លែងលះ​គ្នា​ជាមួយ​ប្ដី ហើយ​មានកូន​ចំនួន​៣​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ដោយសារ​តែ​ជីវភាព​ខ្វះខាត​នាង​បាន​ចេញពីផ្ទះ​ដើរ​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​នាង​បាន​ទៅ​ដល់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ហើយ​បានឃើញ​ហាង​លក់​បាយ និង​គុយទាវ​មួយ​នៅ​ទីនោះ​មាន​ជ្រើសរើស​កម្មករ​លាងចាន​នាង​ក៏​បាន​សុំ​គេ​ធ្វើការ​ជា​អ្នក​លាងចាន​នៅ​ទីនោះ ។ បន្ទាប់​មក​ម្ចាស់​ហាង​បាន​ទទួលយក​នាង​ឲ្យ​ធ្វើការ ហើយ​នាង​បាន​ខិតខំ​ធ្វើការ​ដើម្បី​សន្សំ​លុយ​ទៅ​ផ្ទះ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​នាង​បាន​ស​ម្ចាស់​ហាង​បើក​លុយ​ដើម្បី​ទៅ​ផ្ទះ​ប៉ុន្តែ​ម្ចាស់​ហាង​មិន​បើក​លុយ​ឲ្យ​ឡើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​គ្មាន​លុយ​សូ​ម្បី​១​រៀល​ជាប់​ខ្លួន​ទេ ក៏​សម្រេចចិត្ត​ដើរ​តាំងពី​ផ្សារ​ដើម​គរ​ទៅ​កាន់​ចំណតរថយន្ត​ចោម​ចៅ​ក្នុង​បំណង​ជិះ​រថយន្តឈ្នួល​ពី​ទីនោះ​ទៅ​ផ្ទះ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ចំណតរថយន្ត​ខាងលើ​នាង​បាន​ឡើង​ជិះ​រថយន្តឈ្នួល ប៉ុន្តែ​ដោយ​គ្មាន​លុយ​ឲ្យ​គេ​ក៏​ត្រូវ​គេ​ដេញ​ឲ្យ​ចុះ​ចេញពី​រថយន្ត​មិន​ឲ្យ​ជិះ​ឡើយ​ដោយសារ​តែ​បែប​នេះ​ទើប​បានជា​នាង​យំឡាំប៉ា ព្រោះ​នាង​ខឹង​នឹង​ម្ចាស់​រថយន្ត​នោះ​ខ្លាំង​ណាស់ ។ មិនតែប៉ុណ្ណោះ​នាង​បាន​សុំ​រថយន្ត​កុងតឺន័រ​១​គ្រឿង​ជិះ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​នោះ​ចិត្ត​កំណាញ់​អត់​ឲ្យ​ជិះ​ទៀត ទើប​នាង​រត់ឡើង​ទៅ​លើដំបូល​រថយន្ត​កុងតឺន័រ​ដោយ​មិនដឹង​ខ្លួន​ឡើយ ហើយ​ក៏​ចង់​តែ​លោត​ចុះ​មក​សម្លាប់​ខ្លួន​ទៀត​ផង ព្រោះ​តូចចិត្ត​ទៅ​ជិះ​រថយន្ត​មួយ​ណា​ក៏​ត្រូវ​បាន​គេ​ដេញ​ឲ្យ​ចុះ​ចេញ​ដែរ ។

នគរបាល​បាន​និយាយ​ថា សង្ស័យ​ស្ត្រី​ខាងលើ​នោះ​មាន​ជម្ងឺ​ស​សៃ​ប្រសាទ ព្រោះ​មើលទៅ​នាង​ហាក់​មាន​សភាព​មិនសូវ​ប្រក្រតី​នោះ​ទេ​នាង​និយាយ​បែប​រវើរវាយ​មិនសូវ​ប្រាកដប្រជា​នោះ​ឡើយ នៅ​ក្នុង​ខណៈ​ដែល​នាង​ឡើង​ទៅ​លើដំបូល​រថយន្ត​កុងតឺន័រ ហើយ​មាន​កម្លាំង​សមត្ថ​មិ​ច្ចម្រុះ​ចុះ​ទៅ​អន្តរាគមន៍​នោះ នាង​បាន​ថ្វាយបង្គំ​និង​និយាយ​ថា «​ពូ​អើយ​ខ្ញុំ​សុំ​ទោស ខ្ញុំ​ខុស​ហើយ​ៗ» ដោយ​មិនដឹង​ថា​នាង​មាន​កំហុស​អ្វី​នោះ​ឡើយ ។ លុះ​ក្រោយ​ពេល​កម្លាំង​លួងលោម​ឲ្យ​ចុះ​មក​វិញ​រួច​បាន​នាំ​ទៅ​សាលាសង្កាត់​ចោម​ចៅ​នោះ​នាង​បាន​លុតជង្គង់​ថ្វាយបង្គំ​មន្ត្រី​សាលាសង្កាត់ និង​នគរបាល​នៅ​ទីនោះ​ទៀត និង​និយាយ​នូវ​ពាក្យ​ដដែល​ៗ​បែប​នេះ​ទៀត លោក អ៊ឹម វ​ណ្ណា ចៅសង្កាត់​រង​សង្កាត់​ចោម​ចៅ​បាន​ឲ្យ​លុយ​ចំនួន​១០​ដុល្លារ​ដល់​នាង និង​ឲ្យ​នាង​រង់ចាំ​ក្រុម​គ្រួសារ​ទៅ​ទទួលយក តែ​នាង​មិន​ព្រម​បាន​លួច​រត់​ចេញពី​សាលាសង្កាត់​ឡើង​ជិះ​រថយន្តឈ្នួល​ទៅ​ផ្ទះ​បាត់​ស្រមោល ៕

ស្ត្រី​មេម៉ាយ​កូន​បី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា មាន​ជម្ងឺ​ស​សៃ​ប្រសាទ និង​បាន​ប្រទះ​ឃើញ​នាង​បាន​ស្រែកយំ​ឡាំប៉ា​យ៉ាង​ខ្លាំង​នៅ​នៅ​តាម​ផ្លូវ​ក្បែរ​ចំណតរថយន្ត​ចោម​ចៅ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]