ភ្នំពេញ៖ ម្សិលមិញនេះ ផ្ទុះរឿងតារាចម្រៀងស្រីវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាសកញ្ញា រ៉េត ស៊ូហ្សាណា ដោយមានបណ្តាសារព័ត៌មាននៅក្នុងស្រុក ព្រោងព្រាតបានចុះផ្សាយថានាងនឹងធ្វើការចាកចេញពីផលិតកម្មរស្មីហង្សមាស។

ប៉ុន្តែភ្លាមៗនោះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានចេញមកច្រានចោលដំណឹងនេះទាំងស្រុង ព្រមជាមួយនឹងការបកស្រាយ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួនទាំងស្រុងដូច្នេះថា៖

«នាងខ្ញុំសូមជំរាបសួរ ពុកម៉ែ បងប្អូនទូទាំងប្រទេសទាំងអស់ ជាពិសេសបងៗអ្នកបណ្តាសារព័ត៌មានទាំងអស់ដែលបានចុះផ្សាយថា នាងខ្ញុំនឹងចាកចេញពីក្រុមហ៊ុនហង្សមាស ដែលមិនបានសម្ភាសន៍ នាងខ្ញុំ និងក្រុមគ្រួសារខ្ញុំ។ ខ្ញុំចង់ជំរាបបងប្អូនថា ព័ត៌មាននេះគ្រាន់តែជាព័ត៌មាន ក្លែងក្លាយ មិនពិតទេ សង្ឃឹមថាបងប្អូនកុំយល់ច្រឡំ។ នាងខ្ញុំនៅមានចម្រៀងជាច្រើនទៀតនឹងចេញក្នុងពេលឆាប់ៗនេះ ហើយនាងខ្ញុំក៏មានការសម្តែងក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាស នាងខ្ញុំនៅតែបន្តលើវិថីសិល្បៈមួយនេះក្នុងក្រុមហ៊ុនហង្សមាស។ អរគុណចំពោះការស្រលាញ់គាំទ្ររូបនាងខ្ញុំ»។

ដូច្នេះកញ្ញា រ៉េត ស៊ូហ្សាណា សង្ឃឹមថាអ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅកុំមានការយល់ច្រឡំចំពោះរូបនាងបន្តទៅទៀត។ ចំពោះព័ត៌មានយ៉ាងណា ខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់៕

តារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា​
តារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា​
តារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា​
សាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា