ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងស្រី មាន សូនីតា​ បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ពេលបានឃើញ សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយពីរឿងរបស់នាង ដែលថា​នាង មានអ្នកឧបត្ថម្ភពីក្រោយ។

ក្នុងនោះដែរ​ តារាស្រីរូបនេះ ក៏បានសរសេរសារយ៉ាងវែងអន្លាយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានអត្ថន័យថា៖

« សំនួរ ៣ ចង់សួរអ្នកសរសេរកាសែតក្នុងមុងទាំងឡាយ

១- ឲ្យតែដេីរលេងដឹងតែមានលុយច្រេីន

២-ឲ្យតែមានអាជីពជាតារា ដឹងតែមានអ្នកឧបត្ថម្ភចឹ្ចងម៉្មង

៣-ឲ្យតែមានអាជីពជាអ្នកសិល្បៈ លោកអាចសរសេរបានតាមចិត្តចឹងអី ?

បងស្គាល់ខ្ញុំឲ្យច្បាស់ ឃេីញខ្ញុំមិនមានប្រតិកម្ម ចេះតែថែមទៅៗ ត្រង់ថាអីដែលសរសេរប្រេីប្រាស់អីដែលខ្លួនឯងស្រមៃសុទ្ធសាធ។ បងឯងកុំចេះតែសរសេរអីមិនពិតហេីយ " ប្រមាទ " គេចឹង បេីទោះបីជាខ្ញុំ ជាមនុស្សរបស់មហាជន ក៏ខ្ញុំមានតម្លៃដែរ កុំចេះលេីកប៊ិច មកសរសេរក្នុងមុង យកតែ Like និង share ចឹងនោះ ។

បងស្គាល់ខ្ញុំឲ្យច្បាស់ : អាជីពដែលមានសព្វថ្ងៃ >> តារាសម្តែង - ថតស្ប៉តពាណិជ្ជកម្ម -ម្ចាស់សហគមន៍ -ម្ចាស់ហាងស្រលាញ់ - អគ្គរាជទូតសុច្ឆន្ទៈ<< ជួយ Share ឲ្យអ្នកចងមុងបានឃេីញផង»។

នេះជាលើកទីមួយ ដែលកញ្ញា​មាន សូនីតា​​ ប្រតិកម្មខ្លាំង លើការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកបែបនេះ៕

្ក្កកញ្ញា មាន សូនីតា
្ក្កកញ្ញា មាន សូនីតា
្ក្កកញ្ញា មាន សូនីតា
សាររបស់កញ្ញា មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា