ភ្នំពេញ៖ នៅក្នុងវគ្គThe Battles សប្តាហ៍ទី៣ របស់កម្មវិធីប្រលងចម្រៀង The Voice Cambodia បានធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ខ្លាំង ដោយសារតែ មានវត្តមាន ប្អូនប្រុស ពេជ្រ ថៃ ដែលជាក្មេងប្រុសម្នាក់ មានសមត្ថភាព និងទេពកោសល្យ ទាំងការច្រៀង និង កាយវិការបែបកំប្លែង។

កាលពីយប់មិញនេះដែរ ប្អូនប្រុស ពេជ្រ ថៃ ប្អូនប្រុស ឡុង លីងគ័ង្គ និង ប្អូន ជាង យន្តិ៍ផាវរៈ បានឡើងច្រៀង នូវបទចម្រៀងមួយបទ ចំណងជើងថា «ស៊ូឃ្លាត»។

ចំពោះបទនេះ អាចចាត់ទុកថា ជាបទតឹង និងពិបាកបំផុត តែប្អូនប្រុសទាំង៣ មានសមត្ថភាពខ្លាំង ក្នុងការច្រៀងបទនេះបាន យ៉ាងរលូន។

យ៉ាងណាមិញ នៅទីបំផុត គ្រូ បង្វឹក ព្រាប សុវត្ថិ ក៏បានជ្រើសរើស ពេជ្រ ថៃ ដែលគ្រប់គ្នាតែងហៅលេងថា កវីតូច ឲ្យបន្តក្នុង វគ្គ Live Show ។ ហើយការសម្រេចចិត្ត របស់លោក ក៏បានធ្វើឲ្យ មហាជន មានការពេញចិត្តយ៉ាងខ្លាំង៕

ប្អូនប្រុស ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ ប្អូនប្រុស ឡុង លីងគ័ង្គ និង ប្អូន ជាង យន្តិ៍ផាវរៈ
ប្អូនប្រុស ពេជ្រ ថៃ ប្អូនប្រុស ឡុង លីងគ័ង្គ និង ប្អូន ជាង យន្តិ៍ផាវរៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ