ថៃ: ថ្មីៗនេះ កញ្ញា Margie បានរៀបចំពិធីបញ្ចប់ភាព នៅលីវរបស់ខ្លួន ដោយមានការ ចូលរួមពីសំណាក់មិត្តភក្តិ ជិតដិតជាច្រើន តែក្នុងនោះ គេក៏ពុំបានឃើញវត្តមានរបស់ Yaya នោះទេ។ ហើយក្នុងនោះ គេក៏មានការងឿងឆ្ងល់ និងគិតថា អ្នកទាំងពីរ អាចមានរឿងជាមួយគ្នាក៏ថាបាន។

ប៉ុន្តែគ្រប់យ៉ាង វាផ្ទុយស្រឡះ គឺដោយសារតែពេលនោះ រូបនាង មានការងារមមាញឹកខ្លាំង នៅតាមខេត្ត ជាមួយនឹង Nadech សម្រាប់ ខ្សែភាពយន្តថ្មី របស់ពួកគេទាំងពីរ។ ហើយវាគឺជាមូលហេតុដែលនាំឲ្យនាង មិនបានចូលរួមពិធីរបស់ Margie។ 

ប៉ុន្តែឥលូវនេះ នាង និង Nadech ក៏បានមកពីខេត្ត វិញហើយ៕

ខាងក្រោមនេះ ជារូបភាពមួយចំនួនរបស់ពួកគេ នៅព្រលានយន្តហោះជាមួយគ្នា: 

Yaya និង​ Nadech
Yaya និង​ Nadech
Yaya និង​ Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]