ចិន៖ កាលពីថ្ងៃពុធ  ម្ចាស់ភោជនីយដ្ឋានមួយក្នុងតំបន់ Yichang ខេត្ត Hubei  និងជាអ្នកទាក់ឆ្កែដោយប្រើស្នារបាញ់យ៉ាងជំនាញ បានសារភាពទោសកំហុសរបស់ខ្លួន។ 

យោងតាមសារព័ត៌មាន Global Times បានឲ្យដឹងថា ម្ចាស់ហាងដែលគេស្គាល់ថាមានត្រកូល​ Du តែងតែដើរទាក់ឆ្កែ ដើម្បីយកសាច់ធ្វើស៊ុបពិសេសហៅថា «Dog meat hotpot»។ រីឯប្រពន្ធគាត់ត្រកូល Wang ក៏ជាប់ពាក់ព័ន្ធនឹងការចូលរួមសកម្មភាពទាក់ឆ្កែនេះដែរ។

យោងតាមវីដេអូរបស់សារព័ត៌មាន Shanghaiist បានបង្ហាញហេតុការណ៍ នៅពេលរថយន្តប្រភេទ SUV មួយគ្រឿង បើកប្រដេញយ៉ាងលឿន និងបុកពីក្រោយរថយន្តរបស់លោក Du  ធ្វើឲ្យរថយន្តវិលមួយជុំទំរាំអស់ល្បឿននៅត្រង់ចំនុចផ្លូវថ្មើរជើង។

អាជ្ញាធរទៅដល់កន្លែងកើតហេតុ បានរកឃើញសាកសពឆ្កែ៨ក្បាលនៅក្នុងគូទរថយន្ត និងផ្នែកកៅអ៊ីអង្គុយខាងក្រោយ។ ឆ្កែទាំងអស់នោះ សុទ្ធតែជាឆ្កែចិញ្ចឹមរបស់អ្នករស់នៅក្នុងតំបន់កើតហេតុតែម្តង។

ទោះជាយ៉ាងណា គេមិនទាន់ច្បាស់ថាលោក Du នឹងត្រូវទទួលរងការផាកពិន័យកម្រិតណានោះទេ ខណៈប៉ូលិសកំពុងបន្តការស៊ើបអង្កេត៕

បើមិនមានគ្រោះថ្នាក់ មិនដឹងសោះថា ឡាននេះដឹកសុទ្ធតែខ្មោចឆ្កែ ចុងក្រោយទើបដឹងថាយកទៅធ្វើ...
បន្ទាប់ពីអាជ្ញាធរទៅដល់កន្លែងកើតហេតុ ទើបដឹងថាមានសពឆ្កែ៨ក្បាលនៅគូទរថយន្ត និងកៅអ៊ីខាងក្រោយនោះ
រថយន្តរបស់ជនសង្ស័យ ឈ្មោះ Du

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]