យោងតាមគេហទំព័រ dailymail របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា កាលពីវេលាម៉ោង ២ព្រឹក ថ្ងៃទី២៧នេះ មានគេប្រទះឃើញលោក Diags ដែលជាតារាប្រចាំប៉ុស្តិ៍ទូរទស្សន៍ The Only Way Is Essex ដែលហៅកាត់ថា TOWIE អាយុ២០ឆ្នាំ ជនជាតិអង់គ្លេស ដែលមិនបានស្លៀកខោត្រឹមត្រូវ នៅខាងក្រោយក្លឹបមួយកន្លែង ជាមួយនិងមនុស្សស្រី។

នៅពេលដែលលោក Diags កំពុងមានភាពស្និតស្នាលជាមួយ ស្រ្កីសក់ទង់ដែងនោះ គាត់មិនបានចាប់អារម្មណ៍ថា មានអ្នកចាំលួចថតយករូបគាត់នោះទេ។ អ្នកប្រមាញ់រូបថតបាន ផ្ដិតយករូបភាពរបស់លោក Diags ជាមួយនិងខោក្នុងពណ៌ស ហើយថើបជាមួយនិងនារីដ៏ស្រស់ស្អាត។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់កិច្ចការរួច លោក Diags បានប្រញា៉ប់លើកខោរបស់គាត់ឡើង និងដើរចេញធ្វើមិនដឹង។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]