(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌចំការមន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបជនជាតិចិន៥០នាក់ ដែលពាក់ព័ន្ធករណីបោកលុយតាមទូរស័ព្ទ និងប្រព័ន្ធ Internet។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះ​ធ្វើឡើង នៅតាមបណ្តោយផ្លូវ៤៦២ ស្ថិតនៅភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។

ប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ជនជាតិចិនដែលបានឃាត់ខ្លួនក្នុងប្រតិបត្តិការនេះ មានចំនួន៥០នាក់ ក្នុងនោះស្រី៧នាក់ ដែលបានធ្វើសកម្មភាពបោកលុយតាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធ Internet។

បច្ចុប្បន្ន​ជនជាតិចិនទាំង៥០នេះ ត្រូវ​បានបញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

កម្លាំងនគរបាលអន្ដោប្រវេសន៍ ចុះបង្ក្រាបជនជាតិចិន៥០នាក់ នៅខណ្ឌចំការមន ពាក់ព័ន្ធករណីបោកលុយតាមទូរស័ព្ទ និងប្រព័ន្ធ Internet

បច្ចុប្បន្ន​ជនជាតិចិនទាំង៥០នេះ ត្រូវ​បានបញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី
បច្ចុប្បន្ន​ជនជាតិចិនទាំង៥០នេះ ត្រូវ​បានបញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]