ចិន៖ ប្រជាជនដែលរស់នៅក្នុងទីក្រុងប៉េកាំង កំពុងរីករាយនឹងកម្មវិធីទូរស័ព្ទថ្មីមួយ ដែលអនុញ្ញាតឲ្យពួកគេអាចជួលតុក្កតាបម្រើផ្លូវភេទ តាមរយៈកម្មវិធីលើទូរស័ព្ទដៃបាន។ 

អាជីវកម្មបែបថ្មីនេះត្រូវបានផលិតឡើងដោយលោក Touch ដែលមានមុខងារជាអ្នកបង្កើតកម្មវិធីទូរស័ព្ទនៅទីក្រុង Xiamen ខេត្ត ហ្វចៀន ប្រទេសចិន។ 

អតិថិជនគោលដៅរបស់កម្មវិធីទូរស័ព្ទថ្មីនេះ គឺបុគ្គលិកធ្វើការក្នុងការិយាល័យ ដែលមានអាយុចាប់ពី ២០ ដល់ ៣៥ឆ្នាំ។

ប្រជាជនរស់នៅក្នុងទីក្រុងប៉េកាំង កំពុងរីករាយជាមួយកម្មវិធីទូរស័ព្ទថ្មីមួយ ដែលអាចឲ្យពួកគេជួលតុក្កតាបម្រើផ្លូវភេទ

កម្មវិធីទូរស័ព្ទថ្មីនេះ បានទាក់ទាញប្រជាជនចិនចំនួន ៥៣លាននាក់ឲ្យប្រើប្រាស់ បន្ទាប់ពីបានដាក់ឲ្យដំណើរការនៅក្នុង App Store របស់ Apple កាលពីថ្ងៃទី១១ កញ្ញា ២០១៧ កន្លងទៅ។

យោងតាមសារព័ត៌មាន Sina Technology បានឲ្យដឹងថា រាល់តុក្កតាបម្រើផ្លូវភេទ ដែលត្រូវបានដាក់ឲ្យជួលទាំងអស់ សុទ្ធតែមានសេវាដឹកជញ្ជូនដល់ផ្ទះអតិថិនតែម្តង។  ចំពោះតម្លៃវិញគឺប្រមាណ ៤៥.៥ ដុល្លារ សម្រាប់ការជួលរយៈពេល២៤ម៉ោង ឬ ២០០ដុល្លារ សម្រាប់ការជួលពេញមួយសប្តាហ៍ ប៉ុន្តែរាល់ការជួលទាំងអស់ តម្រូវឲ្យមានប្រាក់តម្កល់ ១ ២២៣ ដុល្លារជាមុន។

បច្ចុប្បន្នកម្មវិធីនេះបានផ្តល់សេវាកម្មជួលប្រភេទតួអង្គតុក្កតាបម្រើផ្លូវភេទដែលមានដូចជា តួឈុតប៊ីហ្គីនីបៃតង  តួមេក្រុមឡានប្រណាំងហុងកុង  តួស្ត្រីមេផ្ទះកូរ៉េ  តួនារីរុស្ស៊ី  និងតួវីរនារីអស្ចារ្យអាមេរិក ជាដើម។

កម្មវិធីដ៏អស្ចារ្យនេះ ផ្តល់នូវតួតុក្កតាសិចចំនួន៥
តួឈុតប៊ីហ្គីនីបៃតង តួមេក្រុមឡានប្រណាំងហុងកុង តួស្ត្រីមេផ្ទះកូរ៉េ តួនារីរុស្ស៊ី និងតួ វីរៈនារីអស្ចារ្យអាមេរិក

អ្នកជួលទាំងអស់អាចជ្រើសរើសការតុបតែងខ្លួនរបស់តុក្កតាដូចជា ពណ៌សក់ ពណ៌ភ្នែក និងពណ៌ស្បែក ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនផងដែរ។ សម្រាប់ការរៀបចំខ្លួនក្នុងឈុតពិសេសឲ្យក្លាយជា គិលានុបដ្ឋា ឬនិស្សិតជាដើមនោះ អតិថិជនត្រូវបង់ប្រាក់បន្ថែមចំនួន ៥.៣៥ ដុល្លារទៅលើតម្លៃដែលមានស្រាប់។

គួរបញ្ជាក់ដែរថា រាល់តុក្កតាទាំងអស់ គឺមានទម្ងន់ ២៩.៨ គីឡូក្រាម និងមានបំពាក់មុខងារសម្លេង និងកម្តៅផងដែរ។

អ្នកជួលទាំងអស់ ក៏អាចជ្រើសរើស ពណ៌សក់ ពណ៌ភ្នែក និងពណ៌ស្បែក ទៅតាមចំនូលចិត្តរៀងៗខ្លួនផងដែរ
អតិថិជនត្រូវបង់ប្រាក់បន្ថែមចំនួន ៥.៣៥ ដុល្លារទៅលើតម្លៃដែលមានស្រាប់

ដើម្បីធានាបាននូវសុវត្ថិភាពជូនដល់អតិថិជន លោក Touch មានគោលនយោបាយទាក់ទងនឹងបញ្ហាអនាម័យយ៉ាងតឹងរឹង គឺគេតែងតែលាងសម្អាតតុក្កតាទាំងនោះ៥ដង និងដកអវយវត្រង់តំបន់ពិសេសចេញ បន្ទាប់ពីបានប្រមូលយកពីអតិថិជនវិញ៕

តើអ្នកគិតយ៉ាងណាដែរ ចំពោះសេវាកម្ម និងការប្រើប្រាស់តុក្កតាសិចរួមគ្នាបែបនេះ? សូមធ្វើការបញ្ចេញមតិនៅខាងក្រោមនេះ៖

តុក្កតាក្នុងឈុតពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]