ភ្នំពេញ៖ បទចម្រៀង «look my eye» របស់ខ្មែរមួយជីវិត បានចេញកាលពីយប់មិញ ដែលជាប្រភេទបទរ៉េប នឹងមានសូកពាក្យផ្លែផ្កាវាយប្រហារភាគីពាក់ព័ន្ធ លើសពីនេះក៏មានឃ្លាខ្លះបានប្រើប្រាស់ពាក្យពេជន៏ មិនសមរម្យខ្លាំង ជាហេតុធ្វើឲ្យប៉ះពាល់ដល់ អារម្មណ៍អ្នកសិល្បៈមួយចំនួនទៀតផង។

ក្រៅពីលោក កៅ សីហា ដែលជាអ្នកដឹកនាំប្រចាំផលិតកម្មហង្សាមាស បានសម្ដែងការមិនពេញចិត្តហើយ ក្នុងនោះសូម្បីតែនាយ ពាក់មី ក៏បានបង្ហាញអារម្មណ៏ ទើសទាល់ជាខ្លាំងចំពោះបទមួយនេះផងដែរ។

នេះបើតាមគណនីហ្វេសប៊ុករបស់នាយ បានបង្ហោះសារមុននេះ «ជួយស្តាប់មើលបងប្អូនតើមានយោបល់ថាម៉េចដែរ ហេតុអីអ្នកសិល្បះដូចគ្នាមើលងាយអ្នកសិល្បះដូចគ្នាចឹង អ្នកឯងឈ្លោះគ្នាបុគ្គលគ្នាអ្នកឯង ម្នាក់ពីនាក់សោះ មិនគួមើលងាយគេទាំងអស់នោះទេ ។»

លើសពីនេះនាយ ពាក់មី ក៏បានបង្ហោះវីដេអូនិយាយរៀបរាប់ដូច្នេះថា៖

សារ និងវីដេអូ ដែលនាយ ពាក់មី បានបង្ហោះក្នុងបណ្ដាញសង្គម

ហើយនេះក៏ជាលើកទីមួយ ដែលយើងឃើញនាយ ពាក់មី លូកដៃចូលក្នុងរឿងជម្លោះតារារ៉េបបែបនេះ នេះមកពីរូបលោក មិនអាចទទួលយកបាន នូវការប្រើភាសា លើស លោះ ដែលហាក់ដូចជាមិនឲ្យតម្លៃលើសិល្បៈខ្មែរ៕

តារាកំប្លែង នាយ ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី