បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅថា UEFA បានធើ្វការត្រៀមដាក់ពិន័យដល់ក្រុម២ គឺក្រុម Arsenal និងក្រុម FC Koln ក្រោយពីបង្កភាពចលាចលមុនពេលដែលចាប់ផ្ដើមការប្រកួតរបស់ពួកគេ ក្នុងក្របខណ្ឌ Europa League កាលពីយប់ថៃ្ងព្រហស្បតិ៍ ដែលធើ្វឲ្យការប្រកួតពន្យាពេលដល់ទៅ ១ម៉ោង។

ក្រុមកាំភ្លើងធំ Arsenal និងក្លិបមកពីក្របខណ្ឌ Bundesliga, FC Koln បានធ្លាក់ចូលក្នុងភាពវឹកវរខណៈអ្នកគាំទ្រដែលបានធ្វើដំណើរមកពីអាល្លឺម៉ង់ ប្រមាណ ២ម៉ឺននាក់ បានសម្រុកចូលកីឡដ្ឋាន Emirates នៅទីក្រុងឡុងដ៏ ដោយគ្មានសំបុត្រទស្សនា។

អ្នកគាំទ្រក្លឹបរហស្សនាមពពែ តែជិត៣ពាន់នាក់ប៉ុណ្ណោះក្នុងចំណោមពួកគេ ដែលមានសំបុត្រ ក្រៅពីនោះគឺប្រើគ្រប់មធ្យោបាយ ឲ្យតែបានចូលមើល ដែលនេះជាហេតុបង្ខំឲ្យការប្រកួតត្រូវពន្យារពេល១ម៉ោង។ 

អ្នកគាំទ្ររបស់ FC Koln បង្កភាពចលាចល

ក្នុងនោះផងដែរ អ្នកចាត់ការសញ្ជាតិបារាំងលោក Arsene Wenger បាននិយាយក្រោយចប់ការប្រកួតដែល Arsenal ឈ្នះ FC Cologne ក្នុងលទ្ធផល ៣-១ ថា សំបុត្រ ៣ពាន់សន្លឹកដែលបានលក់ឱ្យអ្នកគាំទ្រក្រុម FC Cologne គឺស្របទៅនឹងច្បាប់សម្រាប់ការប្រកួតហើយ ប៉ុន្តែពួកគេមកច្រើនពេក។

គួរបញ្ជាក់ផងដែរថា UEFA បានធើ្វការពិន័យដូចគ្នា ដោយពិន័យក្រុម FC Cologne ពីបទ អ្នកគាំទ្រគ្មានសណ្ដាប់ធ្នាប់ គប់ដប ដុតភ្លើងកាំជ្រួច និង ទាត់ធាក់របាំងជាដើម ខណៈដែល Arsenal ត្រូវបានពិន័យពីបទ បណ្ដោយឲ្យកាំជណ្ដើរខាងអ្នកគាំទ្រក្រៅទឹកដីណែនតាន់តាប់ខ្លាំងពេក៕ 

អ្នកគាំទ្ររបស់ FC Koln បង្កភាពចលាចល
ប៉ូលីសធើ្វការអន្ដរាគមន៍
ប៉ូលីសធើ្វការអន្ដរាគមន៍

ប្រភព៖ Eurosport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]