(ភ្នំពេញ)៖ ថ្មីៗនេះគេកត់សម្គាល់ឃើញ មានតារាចម្រៀងរ៉េបរបស់ខ្មែរមួយចំនួនតូច កំពុងតែធ្វើឲ្យតម្លៃនៃសិល្បៈខ្មែរ មានការធ្លាក់ចុះតាមរយៈការច្រៀង (រ៉េប) ជេឌៀលគ្នាទៅវិញទៅ មកបង្កការភ្ញាក់ផ្អើលខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈលោក ចាន់ មករា ដែលជាអតីតអ្នកដឹកនាំផលិតស្ពត ក៏បានចេញមុខប្រតិកម្មលើករណីនេះ និងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានវិធានការក្ដៅជាបន្ទាន់ ទប់ស្កាត់កុំឲ្យមានបាតុភាព នេះកើតឡើង ក្នុងសង្គមសិល្បៈបច្ចុប្បន្ន។

លោក ចាន់ មករា បានលើកឡើងជាមតិ ដោយបានទទូចស្នើដល់ថ្នាក់ដឹកនាំ សមាគមសិល្បករខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែមានវិធានការក្តៅ ដើម្បីកោះហៅក្រុមតារារ៉េបទាំងនោះ មកធ្វើការអប់រំ និងណែនាំពីក្រមសីលធម៌ ក្នុងនាងខ្លួនជាតារាសិល្បៈ ហើយក៏ជាគំរូរបស់មហាជន ផងនោះ។

អតីតអ្នកដឹកនាំផលិតស្ពត លោក ចាន់ មករា បានបញ្ជាក់ថា «សូមបងៗខាងថ្នាក់ដឹកនាំ សមាគមសិល្បៈ ពូៗមីងៗខាងថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធ មេត្តាជួយសម្រួលផង។ ខូចពូជសិល្បៈខ្មែរអស់ហើយ បើនៅតែបន្តទៀត សិល្បៈខ្មែរខ្មាស់គេជាងដើរស្រាត ទៅទៀត!»។

លោក ចាន់ មករា បានបន្ថែមថា «វាខ្វះណាស់ទៅ សរសេរបទអប់រំសង្គមវប្បធម៌ អរិយធម៌ បទឆន្ទៈ ផ្សេងៗដែលនាំផលចំណេញដល់មហាជន ដល់ទស្សនិកជនដល់អ្នកគាំទ្រ។ ក្នុងនាមខ្ញុំ ជាកូនខ្មែរម្នាក់ សុំទទូចហើយទទូចទៀត ដល់ជាពិសេសប្រធានសមាគមសិល្បៈថ្មី ក៏ដូចក្រសួងវប្បធម៌។ សង្ឃឹមថាថ្នាក់ដឹកនាំ ដែលពាក់ព័ន្ធនៃស្ថាប័នមួយនេះ ពិចារណាសម្តីខ្ញុំសូមទោសផង ដែលខ្ញុំនិយាយត្រង់ពេក!»។

សូមបញ្ជាក់ថា ការទទូចស្នើសុំពីសំណាក់ លោក ចាន់ មករា ខាងលើនេះ បានធ្វើឡើងក្រោយសង្កេតឃើញថា មួយរយៈចុងក្រោយនេះ តែងមានតារាចម្រៀងប្រុស-ស្រី របស់ខ្មែរមួយចំនួន បានបង្វែពីការនិពន្ធបទចម្រៀងបញ្ចូលខ្លឹមសារអប់រំ មកជាវេទិការចម្រៀងរ៉េបជេរបញ្ចោរ និងឌឺដងដាក់គ្នាទៅវិញទៅមក ធ្វើឲ្យតម្លៃសង្គមសិល្បៈខ្មែរមានការធ្លាក់ចុះ គួរឲ្យព្រួយបារម្មណ៍៕

អតីត​​​អ្នកដឹកនាំ​​ផលិត​ស្ពត លោក ចាន់ មករា ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ ត្រូវ​​មាន​វិធានការ​ក្តៅ ចំពោះ​ក្រុម​តារាចម្រៀង​រ៉េប​ជេរឌៀលគ្នា
អតីត​​​អ្នកដឹកនាំ​​ផលិត​ស្ពត លោក ចាន់ មករា ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ ត្រូវ​​មាន​វិធានការ​ក្តៅ ចំពោះ​ក្រុម​តារាចម្រៀង​រ៉េប​ជេរឌៀលគ្នា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]