ក្រោយពីបែកធ្លាយ ពាក្យចចាមអារ៉ាមនិងរូបភាពជាច្រើន របស់ស្មាតហ្វូន Huawei Mate 10 ឥលូវនេះលេចចេញនូវព័ត៌មានថ្មីថា Huawei ស្មាតហ្វូនស៊េរីថ្មីមួយទៀតនឹង មានបំពាក់នូវ កាមេរ៉ាបួនគ្រាប់។ យោងតាមព័ត៌មានបែកធ្លាយលើប្រពន្ធ័អ៊ីនធឺណែត បង្ហាញថា ក្រុមហ៊ុនHuawei បានបំពាក់កាមេរ៉ាបួនគ្រាប់ (មុខ២ និងក្រោយ២) លើស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova 2i ដែលឆ្លុះបញ្ចាំងពីភាពខ្លំាងនៃបច្ចេកវិជ្ជា ការថតរូបបែប Selfie-centric ស៊េរីថ្មី ទំនើប។  

Huawei nova 2i

Huawei nova 2i មិនមែនជាស្មាតហ្វូនដែលមានទំហំតូចនោះទេ។ ស្មាតហ្វូននេះមាន ទំហំអេក្រង់ 5.9 អ៊ីង ជាមួយនឹងកម្រិតអេក្រង់ FullHD+ (2160x1080p) ដែលមាន 18:9 aspect ratio មានរ៉េមទំហំ 4GB និងម៉េមូរី ក្នុង ម៉ាស៊ីនទំហំ 64GB (លោកអ្នកអាចបន្ថែម microSD ទំហំដល់ទៅ 256GB) ។ ស្មាតហ្វូននេះ បំពាក់នូវឈីប HiSilicon Kirin octa-core SoC ដែលមានល្បឿន 2.36GHz ថាមពលថ្ម 3,240mAh ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ដំណើរការជាមួយនឹង EMUI5.1 ផងដែរ។

ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាចំនួន4 គឺកាមេរ៉ាភ្លោះនៅខាងមុខ និងកាមេរ៉ា ភ្លោះនៅខាង ក្រោយ។ នៅផ្នែកខាងក្រោយ កាមេរ៉ាភ្លោះគឺ 16MP + 2MP ចំនែកកាមេរ៉ា ភ្លោះខាងមុខគឺ 13MP + 2MP រួមជាមួយនឹងភ្លើង LED Flash ផងដែរ។ ស្មាតហ្វូនស៊េរី Huawei Nova ដំបូងគេត្រូវបានដាក់បង្ហាញនៅឆ្នាំ 2016 ដោយឈ្មោះមានប្រភពមកពីពាក្យ "ការបង្កើតថ្មី (Innovation)" ដែលជាទិដ្ឋភាពស្នូលនៃទស្សនវិជ្ជារបស់ក្រុមហ៊ុន Huawei ។ ស្មាតហ្វូន ស៊េរី HUAWEI nova ត្រូវបានរចនាឡើង យ៉ាងល្អប្រណិត ជាស្មាតហ្វូនស៊េរីទំនើប ថ្នាក់កណ្តាល មានសមត្ថភាពល្អ គ្រប់ចំណុចលើសពីតម្លៃ ដោយផ្តល់នូវលក្ខណៈពិសេសនិងមុខងារល្អបំផុតមិនគួរឱ្យជឿ សម្រាប់អតិថិជន ហើយជាពិសេស ភ្ជាប់ជាមួយនឹងទាំងកាមេរ៉ាដ៏ល្អឥតខ្ចោះ រស់រវើកនិងមានអាយុកាលយូរអង្វែង។

គួររំលឹកថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែល តែងតែនាំមុខ បដិវត្តន៍ឧស្សាហកម្មពិសេស រួមមានបច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃ និងកាមេរ៉ាភ្លោះ សម្រាប់ស្មាតថ្នាក់កណ្តាល ដូចជាស្មាតហ្វូនស៊េរី GR5 ជាដើម ហើយពេលនេះ ក៏គ្មានអ្វីគួរឲ្យចំឡែកភ្ញាក់ផ្អើលឡើយ ដែលក្រុមហ៊ុនមួយនេះ នាំយកនូវលក្ខណៈ បច្ចេកទេសពិសេសៗ មកបន្ថែមលើចំណុចស្មាតហ្វូនកំពូលៗរបស់ខ្លួន។ 

Huawei nova 2i
Huawei nova 2i
Huawei nova 2i
Huawei nova 2i

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]