នៅក្នុងខ្ទឹមបារាំងមានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន ដែលមានអត្ថប្រយោជន៍ដល់សុខភាពរបស់មនុស្ស។ ខាងក្រោមនេះគឺជាគុណសម្បត្តិសុខភាពកំពូលៗដែលខ្ទឹមបារាំងអាចផ្តល់ជូនអ្នក៖ 

• បង្ការជំងឺទឹកនោមផ្អែម

ក្នុងខ្ទឹមបារាំងមួយផ្លែៗមានផ្ទុកទៅដោយសារធាតុប៊ីយូទីន ឌីអាអាយ (Biotin DRI) ចំនួន ២៧ភាគរយដែលមានផលវិជ្ជមានយ៉ាងច្រើនដល់សុខភាព។ ហើយសារជាតិ ប៊ីយូទីនក៏អាចធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមទៀតផង។ ការស្រាវជ្រាវដំបូងបង្អស់បានបង្ហាញថា ការរួមផ្សំរវាងសារជាតិប៊ីយូទីន ជាមួយសារធាតុក្រូមីញ៉ូមអាចជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម និងបន្ថយអាំងស៊ុយលីនក្នុងខ្លួនមនុស្សបាន។ 

បង្ការជំងឺទឹកនោមផ្អែម

• ធ្វើឲ្យស្បែកមានសុខភាពល្អ

សារជាតិប៊ីយូទីន ដែលមាននៅក្នុងខ្ទឹមបារាំងក៏មានសារៈសំខាន់ផងដែរនៅក្នុងការថែរក្សាស្បែកឲ្យមានសុខភាពល្អ។ ដូច្នេះហើយបានជាសារជាតិប៊ីយូទីនត្រូវបានប្រើដើម្បីព្យាបាលសក់ជ្រុះ និងថែរក្សាសុខភាពស្បែក។ 

ធ្វើឲ្យស្បែកមានសុខភាពល្អ

• បង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំ

ខ្ទឹមបារាំងមានវីតាមីន C ជាច្រើនហើយសារជាតិ phytochemicals ដែលមាននៅក្នុងខ្ទឹមបារាំងក៏អាចជួយបង្កើនប្រសិទ្ធភាពនៃវីតាមីន C ទៀតផង។ ដូចនេះទើបខ្ទឹមបារាំងអាចជួយបង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំដែលនឹងធ្វើឲ្យអ្នកមានសុខភាពល្អនិងមិនសូវឆ្លងជំងឺផងដែរ។ 

បង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំ

• ទប់ស្កាត់ជំងឺមហារីក

សារជាតិឃ្យួសេទីន (Quercetin) គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដ៏ខ្លាំងក្លា ហើយសារជាតិនេះក៏អាចប្រឆាំងនឹងកោសិកាដែលអាចបណ្តាលឲ្យកើតមានជំងឺមហារីកផងដែរ។ ខ្ទឹមបារាំងសម្បូរទៅដោយសារជាតិឃ្យួសេទីន ដូច្នេះហើយទើបខ្ទឹមបារាំង​ជាអាវុធមួយដ៏មានឥទ្ធិពលនៅក្នុងការប្រឆាំងនឹងជំងឺមហារីក។ 

• បន្ថយភាពតានតឹងក្នុងអារម្មណ៍

សារជាតិឃ្យួសេទីន (Quercetin) ដែលមាននៅក្នុងខ្ទឹមបារាំងអាចជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បាន។ សារជាតិឃ្យួសេទីនអាចជម្រុញឲ្យអង់ស៊ីមធ្វើការបញ្ចេញអរម៉ូនកូទីសូល ដែលជាអរម៉ូនទាក់ទងនឹងអារម្មណ៍ ដូច្នេះនៅពេលដែលខ្លួនប្រាណរបស់អ្នកមានអរម៉ូននេះច្រើន អ្នកនឹងមិនសូវជាមានភាពតានតឹងក្នុងអារម្មណ៍ទេ។

បន្ថយភាពតានតឹងក្នុងអារម្មណ៍

• កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល

ខ្ទឹមបារាំងឆៅអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ពីក្នុងខ្លួនរបស់អ្នក ហើយលើសពីនេះទៅទៀតខ្ទឹមបារាំងក៏អាចជួយបង្កើនផលិតកម្មកូលេស្តេរ៉ុលល្អ (HDL) ដែលអ្នកត្រូវការជាចាំបាច់ដើម្បីរក្សាសុខភាពផងដែរ។

• ប្រឆាំងនឹងការរលាកសន្លាក់

សារជាតិ Betalain ដែលមាននៅក្នុងខ្ទឹមបារាំងមានលក្ខណៈសម្បត្តិពិសេសក្នុងការប្រឆាំងនឹងការរលាកសន្លាក់។  

ប្រឆាំងនឹងការរលាកសន្លាក់

• បង្ការឈាមមិនឲ្យកក

ការកកឈាមអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងមានហានិភ័យខ្ពស់ក្នុងការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ សារជាតិស៊ុលហ្វារដែលមាននៅក្នុងខ្ទឹមបារាំងអាចជួយបង្ការឈាមពីការកកបាន។ ដូច្នេះហើយទើបខ្ទឹមបារាំងគឺជាបន្លែមួយដែលអាចជួយការពារអ្នកពីការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

បង្ការឈាមមិនឲ្យកក

• ជួយដល់ប្រព័ន្ធរំលាយអាហារ

ជាតិសរសៃដែលមាននៅក្នុងខ្ទឹមបារាំងមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់រក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងមានដំណើរការល្អជាប្រចាំ។ លើសពីនេះទៅទៀត ជាតិសរសៃអាចបង្ការការឈឺចាប់ក្នុងប្រព័ន្ធរំលាយអាហារផងដែរ។ 

• ធ្វើឲ្យឆ្អឹងមានសុខភាពល្អ

ខ្ទឹមបារាំងអាចធ្វើឲ្យឆ្អឹងរបស់អ្នកមានសុខភាពល្អបានដោយពង្រឹងដង់ស៊ីតេរបស់ឆ្អឹង។ ដូច្នេះបានសេចក្តីថា ខ្ទឹមបារាំងអាចជួយបង្ការមនុស្សវ័យចំណាស់ពីជំងឺពុកឆ្អឹងបានផងដែរ៕

ធ្វើឲ្យឆ្អឹងមានសុខភាពល្អ
ខ្ទឹមបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]