អាមេរិក៖ អ្នកប្រដាល់មកពីម៉ិកស៊ិក Canelo Alvarez នឹងត្រូវឡើងប្រកួត ជាមួយជើងខ្លាំង និងជាអ្នកប្រដាល់មិនដែលចាញ់ Gennady Golovkin ឬ GGG នៅថ្ងៃស្អែកនេះ ក្នុងមជ្ឈមណ្ឌល T-Mobile Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិក។

ការប្រកួតនេះត្រូវបានគេរំពឹងថា គឺជាការប្រកួតដ៏កក្រើកមួយផងដែរ ដោយសារតែអ្នកទាំងពីរសុទ្ធតែមានជំនាញផ្តួលដៃគូខ្លួនឲ្យសន្លប់ដូចគ្នា ក្នុងនោះ Canelo ប្រវត្តិប្រកួត ៥១លើក ឈ្នះ៤៩ ចាញ់១ ស្មើ១ ផ្តួលដៃគូឲ្យសន្លប់៣៤លើក ចំនែក GGG វិញ មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ដោយប្រកួត៣៧លើក ឈ្នះទាំង៣៧ ផ្តួលដៃគូឲ្យសន្លប់ចំនួន៣៣លើក។

គួឲ្យដឹងថា អ្នកទាំងពីរក៏បានជួបគ្នាថ្លឹងទម្ងន់លើកចុងក្រោយផងដែរ ពីមុខអ្នកគាំទ្រប្រមាណ៩ពាន់នាក់ មុនប៉ះគ្នាថ្ងៃស្អែកនេះ ដោយ កីឡាករសញ្ជាតិម៉ិកស៊ិក Canelo Alverez បានប្រលយពាក្យសម្តីទៅកាន់ GGG ថា «ខ្ញុំនឹងផ្តួលឯងឲ្យសន្លប់» ខណៈ GGG ក៏បានឆ្លើយតបវិញថា «ជួបគ្នានៅថ្ងៃស្អែកនេះ» ។

បន្ថែមពីនេះទៀត ទាក់ទងនឹងការប្រកួតនេះ អតីតអ្នកប្រដាល់ដែលមានរហស្សនាមថា Golden Boy កីឡាករ Oscar De La Hoya បានបញ្ចេញចំនាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ពួកគេនឹងធ្វើការប្រកួតដ៏ក្តៅកកុកមួយ យ៉ាងហោចណាស់ត្រឹមទឹកទី៩ និងទី១០» ។

ដូច្នេះចាំមើលទាំងអស់គ្នាថា ថ្ងៃស្អែកនេះ រវាង Canelo និង GGG មួយណាជាអ្នកទទួលបានជ័យជំនះ? 

អ្នកប្រដាល់មកពីម៉ិកស៊ិក Canelo Alvarez នឹងត្រូវឡើងប្រកួត ជាមួយជើងខ្លាំង និងជាអ្នកប្រដាល់មិនដែលចាញ់ Gennady Golovkin ឬ GGG នៅថ្ងៃស្អែកនេះ
Canelo Alverez
Gennady Golovkin
អ្នកប្រដាល់មកពីម៉ិកស៊ិក Canelo Alvarez នឹងត្រូវឡើងប្រកួត ជាមួយជើងខ្លាំង និងជាអ្នកប្រដាល់មិនដែលចាញ់ Gennady Golovkin ឬ GGG នៅថ្ងៃស្អែកនេះ
Gennady Golovkin
Canelo Alverez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]