អង់គ្លេស៖ អ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា Wayne Rooney សាកសមទទួលបានការគោរព និងការកោតសសើរប្រៀបដូចទៅនឹងវីរបុរស ខណៈដែលអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស នឹងវិលត្រលប់មកកាន់កីឡដ្ឋាន Old Trafford ជាលើកដំបូង ដើម្បីប្រកួតទល់នឹងក្រុមចាស់នៅយប់ថៃ្ងអាទិត្យនេះ។

Rooney បានសម្រេចចាកចេញពី Man Utd នៅរដូវក្ដៅមុននេះ ក្នុងនាមជាកីឡាករដែលអាចស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្ដិសាស្រ្ដរបស់ក្លិប និងក្រុមជម្រើសជាតិ ក្រោយពីចំណាយពេលរបស់ខ្លួនអស់១៣ឆ្នាំ ទៅចូលរួមជាមួយក្រុមចាស់របស់ខ្លួន Everton វិញ។  

Wayne Rooney អំឡុងពេលលេងឲ្យ Everton

កីឡាករកូន៣នេះ នឹងត្រលប់មកលេងទល់នឹងក្រុមចាស់វិញជាលើកដំបូងចាប់តាំងពីការផ្ទេររបស់គេទៅកាន់ Everton នាយប់ថៃ្ងអាទិត្យនេះ ខណៈដែលលោក Jose Mourinho ជឿថាអ្នកគាំទ្រនឹងមានការគោរពសម្រាប់រូបគេ។

«ខ្ញុំគិតថា រូបគេនឹងទទួលបានការស្វាគមន៍ ដូចទៅនឹងអ្វីដែលគេបានធើ្វចំពោះក្លិបកាលពីពេលកន្លងទៅ»។

រូបលោកបន្ដថា៖ «ពេលខ្លះ ពាក្យថា វីរបុរស អាចនឹងត្រូវគេហៅដោយងាយស្រួល។ តែនៅទីនេះ វាមិនងាយហៅបាននោះទេ។ ដូច្នេះរូបគេ ប្រាកដណាស់គឺជាវីរបុរសសម្រាប់ក្លិបនេះ។ ខ្ញុំគិតថាកីឡដ្ឋានទាំងមូលនឹងផ្ដល់ការគោរពដល់គេ តែមិនមែនអំឡុងការប្រកួតនោះទេ គឺមុន និងក្រោយចប់ការប្រកួត»៕  

លោក Jose Mourinho ជឿថា អ្នកគាំទ្រនឹងផ្ដល់ការគោរពដល់ Rooney
Wayne Rooney អំឡុងពេលលេងឲ្យ Everton

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]