ភ្នំពេញ៖ លោក ខេមរៈ សិរីមន្ត ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងឡើង ក្រោយការផ្លាស់ទ្រនំថ្មីទៅកាន់ផលិតកម្មរស្មីហង្សមាសរួចមក។

មិនយូរប៉ុន្មានផង ស្រាប់តែពេលថ្មីៗនេះដែរ ម្ចាស់បទ «អស់សិទ្ធិក្បែរតែនៅបារម្ភ» រូបនេះ បានបញ្ចេញបទចម្រៀងជាច្រើននៅផលិតកម្មថ្មីរបស់ខ្លួនគួរឲ្យកត់សម្គាល់ ហើយបទនីមួយៗសុទ្ធតែទទួលបានការគាំទ្រមិនអន់់នោះទេ។

ជាក់ស្តែងកាលពីយប់ម៉ិញនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានធ្វើការបង្អួតបទចម្រៀងថ្មីមួយចំណងជើងថា «ក្បាច់ពស់» ដែលជាចង្វាក់ញាក់យ៉ាងកន្រ្តាក់អារម្មណ៍ និងជាទឹកដមសម្លេងផ្ទាល់របស់តារាចម្រៀង សិរីមន្ត។ គ្រាន់តែចេញបទនេះមកភ្លាម ប្រិយមិត្តអ្នកគាំទ្របាននាំគ្នាចែកចាយយ៉ាងពេញទំហឹងនៅលើបណ្ដាញសង្គមមួយនេះ។

គេបានកត់សម្គាល់ឃើញថា បើទោះជាលោក ខេមរៈ សិរីមន្ត ទើបចូលផលិតកម្មធំមួយនេះក៏ពិតមែន ក៏នៅតែមានបទចម្រៀងផ្ទុះផ្ទួនៗ និងសន្ទុះគាំទ្រខ្លាំង ខុសពីតារាមួយចំនួន ហាក់មានសភាពស្ងប់ស្ងាត់។

ទោះជាយ៉ាងណា ទន្ទឹមនឹងមានការគាំទ្រខ្លាំងបែបនេះ  មានអ្នកខ្លះបញ្ចេញមតិរះគន់ផងដែរ ពាក់ព័ន្ធទៅនឹងបទនេះ ចេញចំរដូវកាលភ្ជុំបិណ្ឌ ដែលស្ដាប់ទៅដូចជាមិនសូវសមស្រប ជាមួយពិធីបុណ្យប្រពៃណី។ យ៉ាងណាមិញ​ក៏មានអ្នកចូលចិត្តមិនតិចនោះដែរ ទៅតាមចំណូលចិត្តរៀងៗខ្លួន៕

ចង់ដឹងបទ«ក្បាច់ពស់» របស់លោក ខេមរៈសិរីមន្ត ពិរោះយ៉ាងណា? តោះស្ដាប់ទាំងអស់គ្នា!

បទថ្មី ក្បាច់ពស់ របស់លោក ខេមរៈ សិរីមន្ត
ខមមិន ដែលប្រិយមិត្តបានបញ្ចេញមតិ
លោក ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត