បរទេស៖ កីឡាអូឡាំពិកគឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដែលមានឈ្មោះល្បីល្បាញ។ កីឡាអូឡាំពិករដូវក្តៅនិងរដូវរងាតែងតែប្រារព្ធឡើងរៀងរាល់ ៤ឆ្នាំម្តងផងដែរ។ ព្រឹត្តិការណ៍កីឡាអូឡាំពិកបានប្រមូលផ្តុំអត្តពលិករាប់ពាន់នាក់ជុំវិញពិភពលោកមកចូលរួមប្រកួតប្រជែងក្នុងការប្រកួតកីឡាជាច្រើនប្រភេទ។

កាលពីថ្ងៃពុធ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចប្រគល់សិទ្ធិឲ្យទីក្រុងប៉ារីសនៃប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាអូឡាំពិកឆ្នាំ ២០២៤ និងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិកឲ្យធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកក្នុងឆ្នាំ ២០២៨ ផងដែរ។

ដូច្នេះបានសេចក្តីថា ទីក្រុងប៉ារីស និងទីក្រុង Los Angeles បានបង្កើតប្រវត្តិសាស្ត្រមួយរួមគ្នាជាមួយនឹងទីក្រុងឡុងដ៍ក្នុងការធ្វើជាក្រុមម្ចាស់ផ្ទះសម្រាប់កីឡាអូឡាំពិករដូវក្តៅចំនួន ៣សម័យ។ 

ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្នុងទីក្រុងប៉ារីសក្នុងឆ្នាំ ១៩២៤
ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្នុងទីក្រុង Los Angeles ក្នុងឆ្នាំ ១៩៨៤
ស្លាកសញ្ញាកីឡាអូឡាំពិករដូវក្តៅនៅក្នុងទីក្រុងប៉ារីសឆ្នាំ ២០២៤
ស្លាកសញ្ញាកីឡាអូឡាំពិករដូវក្តៅនៅក្នុងទីក្រុង Los Angeles ឆ្នាំ ២០២៨

លោក Thomas Bach ដែលជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិក៏បានធ្វើការអបអរសាទរទៅដល់ទីក្រុងប៉ារីសនិងទីក្រុង Los Angeles សម្រាប់ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅនៅក្នុងឆ្នាំ ២០២៤ និង២០២៨។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងរវាងភាគីទាំងបីនេះត្រូវបានសម្រេចជាផ្លូវការនៅថ្ងៃទី ៣១ខែកក្កដា បន្ទាប់ពីការចរចាជាច្រើនខែកន្លងមកនេះ៕

ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach

ប្រភព៖ Business Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]