ភ្នំពេញ៖ ជារឿយៗគេតែង សង្កេតឃើញតារាចម្រៀងប្រុសល្បី សម្រាប់ស្រទាប់មិត្តយុវវ័យ លោក ឆន សុវណ្ណរាជ តែងតែធ្វើជាកូនល្អ តាមរយៈការមើលថែយ៉ាងដិតដល់ទៅអ្នកម្ដាយខ្លួនជានិច្ច ។

ស្របពេលក្នុងរដូវកាលភ្ជុំបិណ្ឌនេះ រូបលោកក៏បាន ជូនកាដូជាគ្រឿងអលង្ការ ប្រភេទបន្តោងខ្សែកពេជ្រ យ៉ាងធំទៅឲ្យ អ្នកម្ដាយ  បើទោះជាតម្លៃលោកមិនបានបញ្ជាក់យ៉ាងណាក្ដី ក៏យើងអាចប៉ាន់ស្មានដឹងថា កាដូនោះមានតម្លៃខ្ពស់មិនធម្មតាដែរ។

ប៉ុន្ដែប្រិយមិត្តអាច នឹងរន្ធត់ចិត្តជាងនេះ បើសិនហ៊ានចាប់អារម្មណ៏ មើលលើដងខ្លួនរបស់ម្ដាយ ឆន សុវណ្ណរាជ ព្រោះមិនថា ក ដៃ ឬម្រាមដៃរបស់អ៊ុំស្រី សុទ្ធតែពាក់នូវគ្រឿងមាសក្រហមស្រោចខ្លួនតែម្ដង។

វាជារឿងមួយដែលគួរឲ្យសរសើរ ដែលអ្នកម្ដាយរូបនេះ ទទួលបានការមើលថែ យ៉ាងយកចិត្តទុកដាក់ពីកូនៗ ទំាងការរស់នៅ របស់ប្រើប្រាស់ ពិសេសគ្រឿងអលង្ការដែលមានតម្លៃខ្ពស់បែបនេះ ៕ 

លោក ឆន សុវណ្ណារាជ និងអ្នកម្ដាយជាទីស្រលាញ់
លោក ឆន សុវណ្ណារាជ និងអ្នកម្ដាយជាទីស្រលាញ់
លោក ឆន សុវណ្ណារាជ និងអ្នកម្ដាយជាទីស្រលាញ់
លោក ឆន សុវណ្ណារាជ និងអ្នកម្ដាយជាទីស្រលាញ់
លោក ឆន សុវណ្ណារាជ និងអ្នកម្ដាយជាទីស្រលាញ់
បណ្តោងខ្សែរក ពេជ្រ របស់ម្ដាយ ឆន សុវណ្ណារាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ