ភ្នំពេញ៖ អតីតតារាសម្ដែងសាច់សខ្ចីកញ្ញា បេនី យ៉ាំង កំពុងធ្វើឲ្យមនុស្សស្រីគ្រប់គ្នា លួចច្រណែន នឹងវាសនារបស់កញ្ញា ដែលរូបសម្រស់ស្រស់ស្អាតហើយ ថែមទាំងមានមិត្តប្រុសជាបុរសល្អកម្ររកបាន ព្រមទាំងហ៊ានលះបង់គ្រប់យ៉ាង ដើម្បីបានក្បែរថ្នាក់ថ្នមនាងទៀតផង។

បន្ថែមពីការផ្ដល់ក្ដីស្រលាញ់ មិត្តប្រុសរបស់ថៅកែស្រីរូបស្រស់នេះ ក៏ពូកែយកចិត្តនាង ព្រោះតាំងពីថ្ងៃចាំផ្ដើម រហូតមកដល់ពេលនេះលោក មិនដែលភ្លេចគ្រាកំណើតរវាងអ្នកទាំងពីរម្ដងណាឡើយ នេះបើតាមសម្ដីដែល បេនី យ៉ាំង បានបង្ហោះក្នុងបណ្ដាញសង្គមមុននេះ។

សារ និងរូបភាពដែល អតីតតារាសម្ដែង បេនី យ៉ាំងបានបង្ហោះក្នុងបណ្ដាញសង្គម

ក្រៅពីមានសារ Sweet បែបនេះហើយ តារាសម្ដែងរូបនេះក៏ឆ្លៀតបង្ហាញរូបភាពផ្អែមល្ហែមខ្លួននិងគូស្នេហ៍ អមជាមួយ បាច់ផ្កាយ៉ាងធំ ថែមទាំងមានកាដូពិសេស ដែលជាប្រភេទទូរស័ព្ទដៃ ម៉ូដែលល្បី មានតម្លៃកប់ពពក មួយទៀតផង។

សុភមង្គលដែលមិត្តប្រុសនាងកំពុងផ្ដល់ឲ្យនេះ បានធ្វើឲ្យ បេនី យាំុង ក្លាយជានារីកំពូលសំណាង ព្រោះមិនថាសម្រស់ ឬរបររកស៊ី ហាក់ កាក់កបទៅមុខយ៉ាងរលូន ស្រប ពេលនៅក្បែរទ្រូង មានកំពូលបុរសចេះយល់ចិត្តថ្លើមម្នាក់ទៀតនោះ៕ 

អតីតតារាសម្ដែង បេនី យ៉ាំងនិងមិត្តប្រុស
អតីតតារាសម្ដែង បេនី យ៉ាំងនិងមិត្តប្រុស
អតីតតារាសម្ដែង បេនី យ៉ាំង
អតីតតារាសម្ដែង បេនី យ៉ាំងនិងមិត្តប្រុស
កាដូជាប្រភេទទូរស័ព្ទម៉ាកល្បីដែលមានតម្លៃកប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង