ភ្នំពេញ៖ ទោះបីជាមួយរយ:នេះមើលទៅ កញ្ញា នី​ មុនីនាថ ស្ថិតក្នុងសភាពស្ងប់ស្ងាត់មែនពិត ប៉ុន្តែរឿងនាង និងអតីតគូដណ្តឹង ប្រហែលជាមិនទាន់ចប់នៅឡើយនោះទេ។

ម្យ៉ាងវិញទៀត ចំពោះតារាស្រី នី មុនីនាថ ថ្វីត្បិតតែមិនមានចេញប្រតិកម្មអ្វីខ្លាំង រឺធ្វើការចេញមុខបកស្រាយដោយផ្ទាល់ តែគេឃើញនាងបែរជាមកប្រើប្រាស់គណនីហ្វេសប៊ុកផុសសារ លក្ខណៈឌឺដង ដល់អតីតគូដណ្តឹងរបស់នាងទៅវិញ។ 

ដោយក្នុងនោះនាងបានសរសេរថា៖ «មិនខឹងមិនតបមិនមែនបានន័យថាចាញ់នោះទេ តែជាការឈ្នះដោយគ្មានពៀរ គឺឈ្នះចិត្តខឹងរបស់អ្នក»។

សារមួយនេះ បើទោះបីជា ខ្លីមែនពិត តែអាចធ្វើឲ្យអតីតគូដណ្តឹងរបស់នាង យកទៅគិតបាន។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងឡើយថា រឿងពិតនឹងជាយ៉ាងណានោះទេ មានតែរង់ចាំតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៕ 

តារាសម្តែង នី មុនីនាថ
តារាសម្តែង នី មុនីនាថ
តារាសម្តែង នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ